អេស្ប៉ាញ៖ ក្រោយចំណាយពេលយ៉ាងយូរក្នុងការចរចាគ្នា ពេលនេះក្លិប Real Madrid និងក្រុមហ៊ុនសម្ភារកីឡា Adidas បានឈានដល់ការចុះកិច្ចព្រមព្រៀងផ្លូវការមួយ ដើម្បីបន្តភាពជាដៃគូម្ចាស់ឧបត្ថម្ភរហូតដល់ឆ្នាំ ២០២៨។ កិច្ចព្រមព្រៀងថ្មីនេះដែរ ក៏បានផ្តល់ឱ្យក្លិប Real Madrid នូវកញ្ចប់ទឹកប្រាក់ចំនួន ១២០លានអឺរ៉ូ (ជាង ១៣៤,៣លានដុល្លារ) ក្នុងមួយឆ្នាំ និងជាកំណត់ត្រាកិច្ចសន្យាផ្គត់ផ្គង់ឯកសណ្ឋានក្លិបដែលថ្លៃជាងគេលើលោកផងដែរ។ កិច្ចសន្យាថ្មីនេះ គឺជាសញ្ញាល្អបំផុតសម្រាប់ Real madrid ក្នុងការទទួលបានកញ្ចប់ថវិកាបន្ថែមទៀតសម្រាប់ការត្រៀមសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួននាពេលខាងមុខ។

ក្រុមហ៊ុន Adidas និងក្លិប Real Madrid

គួរឱ្យដឹងដែរថាក្រោយកិច្ចសន្យានេះត្រូវបានប្រកាស ក្លិប Real Madrid ក៏គ្រោងនឹងបញ្ចេញឯកសណ្ឋានសម្រាប់រដូវកាលថ្មីរបស់ខ្លួន នាចុងខែឧសភា ឬដើមខែមិថុនាខាងមុខនេះ។ គួររម្លឹកថា Real Madrid បានចាប់ផ្តើមទទួលការឧបត្ថម្ភពីក្រុមហ៊ុន Adidas តាំងពីឆ្នាំ ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះ៕

ឯកសណ្ឋានក្នុងដីទាំងអស់របស់ក្លិប Real Madrid
ឯកសណ្ឋានរបស់ក្លិប Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]