(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោង ១រសៀលថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង បុកគ្នាពេញទំហឹង ចំពេលមេឃកំពុងមានភ្លៀង ដែលបានបណ្តាលឱ្យរថយន្តទាំង៣គ្រឿង រងការខូចខាតយ៉ាងដំណំ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៨-១១៩ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ហើយសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ និងដោះស្រាយ។

ក្រោយមានហេតុការណ៍នេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ ជាពិសេសសំរួលចរាចរណ៍ជូនអ្នកដំណើរឆ្លងកាត់តាមទីនោះ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]