ភ្នំពេញ៖ TADA គឺជាកម្មវិធីកក់ការធ្វើដំណើរថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MVL Foundation ដោយសន្យាថានឹងមិនគិតថ្លៃកម្រៃជើងសារពីអ្នកបើកបរ និងផ្តល់នូវប្រូម៉ូសិន ពិសេសៗដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកកក់ការធ្វើដំណើរ។

ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋកូរ៉េប្រចំាព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះ។ នាយកប្រតិបត្តិគ្រប់គ្រង ក្រុមហ៊ុន Pi Pay ក្រុមហ៊ុនAlipay ធនាគារ Shinhan និងក្រុមហ៊ុន TVS ក៏មានវត្តមាននៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះជាដៃគូយុទ្ធសាស្ត្ររបស់ TADA ។ ក្នុងនោះដែរ ក៏មានតំណាងមកពីសភាពាណិជ្ជកម្ម កម្ពុជា (CCC) និងដៃគូអ្នកបើករបស់ក្រុមហ៊ុនTADA ចូលរួមអបអរជាកិត្តិយសក្នុងកម្មវិធីដ៏សំខាន់នេះផងដែរ។ 

ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន TADA

លោក ខេ វូ (Kay Woo) ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ TADA និង MVLមានប្រសាសន៍ថា៖ 

«យើងមានសេចក្តីសោមនស្សរីករាយដែលមានដៃគូ និងអ្នកបើកបរដ៏អស្ចារ្យដែលគាំទ្រកម្មវិធីកក់ការធ្វើដំណើរ TADA ។ គោលបំណងរបស់យើង គឺលើកកម្ពស់ជីវភាពរស់នៅអ្នកបើកបរឱ្យកាន់តែប្រសើរផ្តល់បទពិសោធន៏ល្អសម្រាប់អ្នកដំណើរ ក៏ដូចជាការផ្តល់នូវកម្មវិធីកក់ការធ្វើដំណើរ ដែលអាចជឿទុកចិត្តបានប្រកបដោយភាពច្នៃប្រឌិតថ្មីសម្រាប់អ្នកប្រើប្រាស់»។
លោក ខេ វូ (Kay Woo)

លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ 

«ការសហការជាមួយក្រុមហ៊ុនកក់ការធ្វើដំណើរ TADA គឺជាជំហានថ្មីមួយទៀត ស្របពេលដែលមានការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់សេវាទូទាត់ការធ្វើដំណើរដោយមិនប្រើសាច់ប្រាក់កាន់តែច្រើនឡើងៗនៅក្នុងសម័យឌីជីថលនេះ»។
លោក Tomas Pokorny

ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាដៃគូនៅថ្ងៃនេះ ក្រុមហ៊ុនTADA នឹងប្រកាសពីកម្មវិធីធ្វើដំណើរដោយឥតគិតថ្លៃចំនួន១ថ្ងៃ (Free Rides Day) នៅថ្ងៃទី ១០ ខែឧសភា ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១១:៥៩នាទីយប់ (កំណត់ត្រឹម ១២ ០០០រៀល ចំពោះអ្នកជិះដំបូង 2,000នាក់) ដោយប្រើលេខកូដប្រូម៉ូសិន: TADANOW ។ ក្រុមហ៊ុន TADA ក៏មានថវិកាលើកទឹកចិត្តសម្រាប់អ្នកបើកបរក្នុងការចាប់ផ្តើមអាជីវកម្មដំបូង ក៏ដូចជាអរគុណដល់អ្នកបើកបររបស់ TADA ដែលបានសាកល្បងអាជីវកម្មនេះកន្លងមក។

លក្ខណៈពិសេសថ្មីរបស់កម្មវិធីកក់ការធ្វើដំណើរនេះ គឺមុខងារកំណត់ការធ្វើដំណើរគិតជាគីឡូម៉ែត (TADA APP Meter) និងការហៅជិះតាមផ្លូវ (seamless street-hailing) ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទូទាត់ថ្លៃធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Pi Pay និង Alipay ប្រកបដោយភាពជឿជាក់។ 

លោក ខេ វូ បានបន្តថា៖ 

«យើងសូមលើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ដើម្បីទាញយកការចុះឈ្មោះ និងក្លាយជាអ្នកបើកបរជាមួយTADA ដោយអាចរកប្រាក់ចំណូលបាន១០០ភាគរយ រាល់ការដឹកអ្នក ដំណើរ។ រាល់ការផ្តល់ជូនពីក្រុមហ៊ុន អ្នកបើកបរអាចទទួលបានទំាងចំណូលល្អប្រសើរ ព្រមទំាងធានាជូនត្រលប់មកវិញនូវសេវាកម្មដ៏ល្អសម្រាប់អ្នកធ្វើដំណើរតាមកម្មវិធីTADA»។

លោកបន្ថែមទៀតថា៖ 

«យោងតាមបទពិសោធន៍ជោគជ័យពីអ្នកបើកបរនៅប្រទេសសិង្ហបុរី និង វៀតណាម យើងជឿជាក់ថា នេះជាឱកាសល្អសម្រាប់អ្នកបើកបរនៅកម្ពុជា ក្នុងការចាប់យកអាជីវកម្មជាមួយ TADA។ ពួកយើងមិនមែនជាគូប្រជែងរបស់អាជីវកម្មដែលមានស្រាប់នោះទេ តែផ្ទុយទៅវិញយើងគ្រាន់តែចង់ផ្តល់បន្ថែមនូវជម្រើសបច្ចេកវិទ្យាថ្មីមួយទៀតសម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរ»។

សម្រាប់ព័ត៌មានបន្ថែម ដើម្បីទាញយកកម្មវិធី TADA ឥឡូវនេះ៖

ទាញយកកម្មវិធីសម្រាប់អ្នកបើកបរ៖ https://deeplink.me/driver.tada.global និងកម្មវិធីសម្រាប់អ្នកធ្វើដំណើរ៖ https://deeplink.me/tada.global/app/rider តាមរយៈប្រព័ន្ធ IOS និង Android នៅលើទូរស័ព្ទរបស់អ្នក ឬទាក់ទងតាមអ៊ីម៉ែល [email protected]៕ 

ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន TADA
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន TADA
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន TADA
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន TADA
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន TADA
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន TADA
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន TADA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]