ថៃ៖ ថ្មីៗនេះគេឃើញប្រជាប្រិយភាព របស់តារាសម្តែងស្រីវ័យក្មេងកញ្ញា Baifern Phimchanok បានហក់ឡើងយ៉ាងខ្ពស់ ក្រោយបានគ្រងតំណែងជាតួឯកស្រីក្នុងរឿង «Friend Zone»។

ស្របជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញស្រាប់ទៅហើយ មកដល់ឆ្នាំ ២០១៩ នេះកញ្ញា Baifern ក៏កាន់តែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងឡើង ថែមមួយកម្រិតទៀត ជាពិសេសគឺទៅលើរូបរាងកាយរបស់នាង ឬដែលជាទូទៅគេនិយមហៅរាងបែបនេះថាជារាង S ស្រឡូនស្អាត ស្ទើរតែគ្មានកន្លែងទាស់តែម្តង។

Baifern Phimchanok

ជាក់ស្តែងចាប់តាំងឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈមក គេស្ទើរតែមិនដែលឃើញរូបរាងតារាស្រីរូបស្រស់ម្នាក់នេះប្រែប្រួលទៅជាមិនស្អាតម្តងណាឡើយ គឺនាងនៅតែរក្សាបាននូវរាង S ស្អាតបែបនេះដដែល ទោះបីជារយៈពេលកន្លងទៅប៉ុន្មានឆ្នាំហើយក៏ដោយ។ ប៉ុន្តែក៏មិនមានន័យថា នាងមិនធ្លាប់ធាត់ដែរ គ្រាន់តែពេលឡើងទម្ងន់ខុសធម្មតា នាងមានវីធីសម្រក់ចុះមកវិញយ៉ាងមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់សុខភាពទេ ថែមទាំងជួយឱ្យមានសុខភាពមាំមួន មិនងាយឈឺទៀតផង។

Baifern ថាកាលពីមុននាងចូលចិត្តញ៉ាំអាហារបែប Shabu ណាស់ ទោះបីជាដឹងថាវាងាយធ្វើឱ្យធាត់ និងងាយប៉ះពាល់សុខភាពក៏ដោយ ប៉ុន្តែក្រោយមកនាងក៏ផ្លាស់ប្តូររបបអាហារ ដែលអាចជួយដល់ការថែរក្សារាងផ្ទាល់ខ្លួន ហើយនាងក៏អនុវត្តទៅទទួលបាននូវប្រសិទ្ធភាពគួរជាទីពេញចិត្តពិតមែន។

នៅក្នុងនាងបានប្រាប់ពីរបបអាហារ ដែលជួយសម្រកទម្ងន់ រក្សារាងយ៉ាងមានប្រសិទ្ធភាពចំនួន ៣ មុខសំខាន់ៗដូចខាងក្រោមគឺ៖
១) ញ៉ាំស៊ុតស្ងោរ ឬញ៉ាំបាយជាមួយស៊ុតស្ងោរ ជាប្រចាំជារៀងរាល់ថ្ងៃ
២) ញ៉ាំត្រីសាលម៉ុនចៀន ឬអាំង គឺជាអាហារដែលល្អបំផុតសម្រាប់សុខភាពនាង
៣) នំប៉័ងអាំង ញ៉ាំជាមួយនឹងអាវូកាដូ ជាមុខម្ហូបដែល Baifern ចូលចិត្តញ៉ាំជាទីបំផុត និងរក្សាទម្ងន់ខ្លួនបានយ៉ាងល្អទៀតផង។

នាងបញ្ជាក់ថា របបអាហារអបជាមួយនឹងការហាត់ប្រាណ នឹងធ្វើឱ្យរូបរាងរបស់ស្រីៗយើងស្រឡូនស្អាតបន្តិចម្តងៗ ប៉ុន្តែបើមិនសូវមានពេលហាត់ប្រាណគ្រប់គ្រាន់ទេក៏អាចញ៉ាំអាហារទាំង ៣ មុខខាងលើនេះឱ្យបានទៀងទាត់ នោះអ្នកក៏អាចមានរាងស្អាតដូច Baifern បានដែរ។ ជាក់ស្តែងបច្ចុប្បន្ន Baifern ក៏មានគីឡូថេ ត្រឹមតែ ៤៦-៤៧ គីឡូក្រាមប៉ុណ្ណោះ៕
មិនសាក មិនដឹង! តោះកុំភ្លេចយកទៅសាកល្បងទាំងអស់គ្នាណា៎!!

Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]