ពី​មុន​យើង​ធ្លា​ប់តែ​ឮ​មនុស្ស​ចាស់​កើត​ទឹកនោម​ផ្អែម តែ​បច្ចុប្បន្ន​កូន​ក្មេង​ក៏​អាច​កើត​ទឹកនោម​ផ្អែម​ដែរ ហើយ​គេ​បែង​ចែក​ប្រភេទ​ទឹកនោម​ផ្អែម​ជា ៣ ប្រភេទ គឺ​ប្រភេទទី១ ប្រភេទ​ទី២ និង​ទឹកនោម​ផ្អែម​ពេល​ពពោះ។ ចំពោះ​មូលហេតុដែល​ជម្រុញ​ឱ្យក្មេងៗ​ទៅ​ជា​កើតជំងឺ​ទឹកនោម​​ផ្អែម លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិឱ្យ​ដឹង​ថា កត្តាចម្បង គឺ​របប​អាហារ​ប្រចាំថ្ងៃ​របស់​កុមារ ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា​មិនអី ឬ​មួយ​ចំនួន​ទៀត​មិន​បាន​ខ្វាយខ្វល់​អំពី​បញ្ហា​នេះ ដោយ​សម្អាង​ថា ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ​កើត​មានតែ​លើ​មនុស្ស​អាយុ​ច្រើន​​តែ​​ប៉ុណ្ណោះ។

តើអាហារអ្វីខ្លះជំរុញឲ្យកូនក្មេងកើតទឹកនោមផ្អែម?

ក្មេង​ធាត់ៗ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ដែលមានបញ្ហាដល់​បេះដូង ​តម្រងនោម និងភ្នែកជាដើម ដូច្នេះ​ហើយ​យើង​ត្រូវតែ​យក​ចិត្តទុកដាក់​ចំពោះ​របបអាហារ​កូនដែល​សម្បូរជាតិ​ស្ករ ជាតិខ្លាញ់ ញ៉ាំ​ទៅ​ធ្វើឱ្យធាត់​ខ្លាំង មាន​បញ្ហា​សុខភាព នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។
– ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗ​ចូល​ចិត្ត​ណាស់ ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ វា​សម្បូរជាតិខ្លាញ់ហើយ​ប្រៃ យកល្អ​យូរ​ឱ្យ​កូន​ញ៉ាំ​ម្តង​បាន​ហើយ។
– ទឹកដោះគោ៖ ទឹកដោះ​សិប្បនិម្មិត​ប្រភេទ​ខ្លះ​មាន​ជាតិ​ស្ករ​ច្រើន ដូចនេះ​មាន​តែ​ទឹកដោះម្តាយ​ទេ​ដែល​មាន​សុវត្ថិភាព​បំផុត។
– ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធ​តែ​សម្បូរជាតិស្ករ និង​ដាក់​ថ្នាំ​រក្សា​ទុក​បាន​យូរ កុំ​ឱ្យក្មេង​ញ៉ាំ​អី​ល្អ​ជាង។

មិន​ថា​ចាស់ ឬ​ក្មេង​ទេឱ្យ​តែ​បណ្តោយឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម គឺ​ត្រូវ​ព្យាបាល​មួយ​ជីវិត។ ក្មេង​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដោយសារ​ខ្លួនប្រាណ​មិន​អាច​​ផលិត​អ័រម៉ូន​អាំងស៊ុយលីន មិន​អាច​ទាញស្ករ​ទៅ​ប្រើ​​ក្នុង​កោសិកា​បាន ដូច្នេះ​ការ​ព្យាបាលជំងឺទឹកនោមផ្អែម​ប្រភេទ​ទី១​ ត្រូវ​ចាក់​អាំងស៊ុយ​ រួមទាំង​តមចំណី និង​ហាត់ប្រាណ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]