កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ ក្រុមតារាស្រីកូរ៉េវ័យក្មេង ITZY ត្រូវបានអញ្ជើញឲ្យទៅចូលរួម កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់របស់ ប៊្រេនម៉ាកល្បី Louis Vuitton នៅឯទីក្រុង New York សហរដ្ឋអាមេរិក។

បន្ទាប់ពីកម្មវិធីបានបញ្ចប់ ក្រុមហ៊ុន Louis Vuitton បានពោលសរសើរ តារាស្រីវ័យក្មេងទាំងនេះ មិនដាច់ពីមាត់ ថែមទាំងផ្តល់អំណោយជាច្រើន ដល់សមាជិកគ្រប់គ្នា ដោយមានជាសារខ្លីៗ សម្រាប់សមាជិកម្នាក់ៗផងដែរ។

សមាជិក ២នាក់គឺ Ryujin និង Yuna បានបង្ហោះរូបភាព អំណោយដែលទទួលបានពី Luis Vuitton នៅលើគណនី Instagram ផ្លូវការរបស់ពួកគេ។ ចំណែក Lia Chaeryoung និង Yeji មិនបានបង្ហោះរូបភាពអ្វីឡើយ ប៉ុន្តែសមាជិកនៅក្នុងក្រុមទាំងអស់ សុទ្ធសឹងតែទទួលបាន អំណោយដ៏ពិសេសនេះ គ្រប់ៗគ្នា៕

ចង់ដឹងថា តើពួកគេទទួលបាន អំណោយអ្វីខ្លះពី Louis Vuitton?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព ITZY
រូបភាព ITZY
រូបភាព អំណោយពី Luis Vuitton
រូបភាព អំណោយពី Luis Vuitton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]