ភ្នំពេញ៖ ប្រិយមិត្តដែលតាមដានខ្សែភាពយន្តហុងកុង ភាគច្រើនប្រាកដជាធ្លាប់បានទស្សនា Storm ស៊េរី ហើយដែលនេះជាខ្សែភាពយន្តបន្តពី «L Storm» វគ្គទី៣ ដែលបានចេញនៅក្នុងកំឡុងឆ្នាំ២០១៨។ ដោយឡែក «P Storm» ដែលជាខ្សែភាពយន្តទី៤ ក្នុង Storm ស៊េរី និយាយពីការស៊ើអង្កេតក្ដីពីក្រុមប្រឆាំងអំពើពុករលួយ ICAC ដើម្បីស្វែងរកពីការសូកប៉ាន់ឆ្មាំគុកពីអ្នកទោស។ 

ដោយត្រូវរកភាពយុត្តិធម៌លោក William ដែលសម្ដែងដោយ Louis Koo ត្រូវបន្លំខ្លួនធ្វើជាអ្នកទោសហើយបញ្ជូនទៅកាន់ពន្ធធនាគារ ដើម្បីបន្តស៊ើរឿងក្ដីសម្ងាត់ទាក់ទងទៅនឹងឆ្មាំគុក ដែលទទួលលុយខុសច្បាប់នេះ។ អ្វីដែលពិសេសនោះគឺ ខ្សែភាពយន្តនេះត្រូវបានចូលរួមសម្ដែងដោយតារាភាពយន្តហុងកុងល្បីៗដូចជាលោក Louis Koo លោក Raymond Lam លោក Kevin Cheng (ដែលត្រូវបានស្គាល់រហ័សនាមថាលោកមេធាវីឡ នៅក្នុងរឿង «មេធាវីចិត្តធម៌») និងលោក Gordon Lam សុទ្ធតែជាតួឯកហុងកុងល្បីៗដែលប្រិយមិត្តធ្លាប់បានស្គាល់តាមរយៈខ្សែភាពយន្តភាគហុងកុង។ 

ដោយឡែកការបំបែកក្ដីមួយនេះមិនមែនងាយស្រួលនោះឡើយ គឺត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដូចជា ត្រូវធ្វើជាជនបង្កប់ដ៏ល្អឥតខ្ចោះ ដើម្បីកុំមានមនុស្សសង្ស័យ។ មិនត្រឹមតែប៉ុណ្ណោះក៏មានរួមបញ្ចូលនូវឈុតឆាកវាយប្រយុទ្ធយ៉ាងជក់ចិត្តផងដែរ។ 

តើលោក William និងក្រុមភ្នាក់ងារប្រឆាំងអំពើពុករលួយ ICAC អាចបំបែកសំណុំរឿងក្ដីមួយនេះបានក្នុងវគ្គនេះបានដែរទេ? ទាំងអស់នេះមាននៅក្នុងខ្សែភាពយន្តហុងកុង «P Storm» ដែលកំពុងចាក់បញ្ចាំងក្នុងគ្រប់រោងភាពយន្តហើយ កុំភ្លេចមកទស្សនាទាំងអស់គ្នា៕

រឿង «P Storm»
រឿង «P Storm»
រឿង «P Storm»
រឿង «P Storm»
រឿង «P Storm»
រឿង «P Storm»
រឿង «P Storm»
រឿង «P Storm»

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
 www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia 
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]