ភ្នំពេញ៖ ទើបតែបានបង្ហាញខ្លួនទាំងគ្រួសារក្នុងកម្មវិធី «សំនៀងខ្មែរ» អ្នកនាង សឿ សុធារ៉ា ហើយធ្វើឱ្យគេចាប់អារម្មណ៍ថា អ្នកនាង និងស្វាមីអាចនឹងត្រលប់មកកាន់វិថីសិល្បៈជាថ្មី។ ប៉ុន្តែផ្ទុយពីការប៉ាន់ស្មាន អ្នកនាងបែរជាអះអាងថា ខ្លួន និងលោក សាពូន មីដាដា អត់មានបំណងត្រលប់ថយក្រោយនោះទេ ប៉ុន្តែអ្វីដែលគ្រួសារអ្នកនាងទទួលឡើងក្នុងកម្មវិធីនោះ គឺដោយសារតែចង់ប្រកាសបំណងមួយ ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលអ្នកប្រកាសថា បើមិនបានសម្រេច គឺមិនអស់ចិត្ត។

សឿ សុធារ៉ា និង សាពូន មីដាដា

អ្នកនាង សឿ សុធារ៉ា និយាយថា ដោយសារតែនឹករលឹកដល់ទស្សនិកជន និងនឹករលឹកដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលអ្នកនាងតែងហៅថា សម្ដេចតេជោមហាវិរៈបិតាសន្តិភាពជាតិខ្មែរ ទើបអ្នកនាងទទួលច្រៀងក្នុងកម្មវិធីនោះ ព្រោះដឹងថាសម្ដេចតែងចូលទស្សនាក្នុងកម្មវិធីនោះរាល់ពេលផ្សាយផ្ទាល់។ 

អ្នកនាងថា ខ្លួន និងគ្រួសារមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលអ្នកនាង និងស្វាមីបកស្រាយបទចម្រៀង ហើយត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីចូលទស្សនា និងចូល Comment សួរសុខទុក្ខអ្នកនាង និងស្វាមី ព្រមទាំងកូនទាំង ២ នៅក្នុងថ្ងៃនោះ។ អ្នកនាងថា នេះជាអ្វីដែលអ្នកនាង និងស្វាមីចង់បាន ខណៈដែលអ្នកនាងប្រកាសថាខ្លួន និងគ្រួសារនៅមានបំណងធំមួយទៀត គឺបានថតរូបជាមួយសម្ដេចនាយកដ្ឋមន្ត្រី និងលោកជំទាវ ជាលក្ខណៈគ្រួសារដើម្បីតាំងផ្ទះ។ 

អ្នកនាងថាក្នុងឆ្នាំ២០១៩ ពោលគឺចាប់តាំងពីកូនប្រុសរបស់អ្នកនាងកាន់តែចម្រើនវ័យអ្នកនាង និងលោក សាពូន មីដាដា តែងនឹកស្រមៃជាប្រចាំថា បើបានថតរូប រូបទាំងប្ដីទាំងប្រពន្ធ និងកូនទាំង២ ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវទុកដាក់តាំងផ្ទះ មិនដឹងថាគ្រួសាររបស់អ្នកនាងអស់ចិត្ត និងមានសុភមង្គលយ៉ាងណា។ 

អ្នកនាងថា ក្នុងឆ្នាំ២០១៩នេះ បើអ្នកនាង និងគ្រួសារ មិនមានឱកាសបានថតរូបជាគ្រួសារជាមួយសម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវដើម្បីមកផ្ដិតតាំងផ្ទះ នោះអ្នកនាងនឹងមិនអស់ចិត្តនោះទេ ក្នុងពេលអ្នកនាងចង់បានរូបថតមួយសន្លឹកជួបជុំគ្រួសារមួយជាមួយសម្ដេច និងលោកជំទាវ ដើម្បីឱ្យកូនទាំង ២ បានមើល និងទុកមើលជាអនុស្សាវរីយ៍។

អ្នកនាង សឿ សុធារ៉ា ថានេះគឺជាបំណងធំតែមួយគត់ ដែលអ្នកនាងចង់បានក្នុងឆ្នាំ២០១៩។ យ៉ាងណាមិញអ្នកនាងថា មិនដឹងថាអ្វីដែលអ្នកនាងនឹកស្រម៉ៃអាចក្លាយជាការពិតឆាប់ៗ ឬយ៉ាងណានោះទេ ក្នុងពេលដែលអ្នកនាងថា អ្នកនាង និងស្វាមី ខានជួបដោយផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាលក្ខណៈជាកូនជាចៅអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ៕

សឿ សុធារ៉ា ក្នុងកម្មវិធី «សំនៀងខ្មែរ»
សាពូន មីដាដា និងកូនៗ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្ដេចនាយកដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ
សឿ សុធារ៉ា និង សាពូន មីដាដា
សឿ សុធារ៉ា និង សាពូន មីដាដា
សឿ សុធារ៉ា និង សាពូន មីដាដា
សឿ សុធារ៉ា
សឿ សុធារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា