ថៃ៖ ដួង ម៉ានិច ជាតារាសម្ដែង និងបង្ហាញម៉ូត ដែលកំពុងមានប្រជាប្រិយភាព នៅក្នុងវិស័យសិល្បៈ។ មួយរយៈនេះ តារាសម្បុរស្រអែមរូបនេះ មានភាពមមាញឹកខ្លាំង ក្នុងអាជីពជាតារាបង្ហាញម៉ូត​ ហើយគ្រោងនឹង ថតខ្សែភាពយន្តថ្មីនាពេលឆាប់ៗនេះផងដែរ។

​ប៉ុន្តែ ទោះបីជាយ៉ាងណា តារាមានរាងស្រលូនរូបនេះ ​មិនភ្លេ​ចឆ្លៀតពេលវេលាសម្រាប់ខ្លួនឯងនោះឡើយ។​ ដោយនាងតែងតែ ដើរកម្សាន្តតាមកន្លែងនានា ដើម្បីកាត់បន្ថយភាពតានតឹងពីការងារ។

ថ្មីៗនេះ ដួង ម៉ានិច បានទៅបង្អួតសម្រស់ និងរាងកាយដ៏ស្រស់ស្អាត នៅលើទឹកដីប្រទេសថៃ។ អ្វីដែលពិសេស នាងបានទៅលំហែ នៅឆ្នេរសមុទ្រដ៏ល្បីមួយ ឈ្មោះថា ភូកេត​ ដែលមានទេសភាពដ៏ស្រស់ស្អាត និងបរិយាកាសដ៏ស្រស់ថ្លា។ 

តាមរយៈគណនីហ្វេសប៊ុករបស់ម៉ានិចផ្ទាល់ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្អួតពីទេសភាពនៅលើកោះនោះ អមដោយការស្លៀកពាក់ឈុត បែបស៊ិចស៊ីគួរឲ្យទាក់ទាញទៀតនោះ ធ្វើឲ្យមហាជនបានឃើញ រូបភាពប៉ុន្មានសន្លឹកនោះ ហើយមិនសរសើរមិនបាននោះឡើយ៕

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច