ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បានបន្តឱ្យ​ដឹង​ទៀត លើ​ករណីស្ត្រីម្នាក់ត្រូវគូស្នេហ៍សម្លាប់ក្នុងសំណាក់​​«រំចង់» ស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកមារក៍ ខេរត្តព្រៃវែងនោះ ត្រូវបានស្គាល់អត្តសញ្ញាណ​ហើយ​នៅព្រឹកថ្ងៃទី០៩ ឧសភា នោះ គឺមានឈ្មោះហែ ស្រីម៉ាក់ អាយុ​២៥​ឆ្នាំ មានទីលំនៅ​ក្នុងភូមិព្រែកបាក់ ឃុំ​ទម្លាប់ ស្រុក​លើក​ដែក ខេត្ត​កណ្តាល ។ អ្វីដែលភ្ញាក់ផ្អើលទៀតនោះ គឺស្ត្រីរងគ្រោះ​ដែលស្លាប់រូបនេះ​ គឺ​​នាង​មាន​ប្តីរួចហើយហើយប្តីនាង គឺជា​មន្ត្រីអាវ​ុធហត្ថ​ស្រុក​លើក​ដែកម្នាក់ ​ដោយ​នាង​បានលួចទាក់ទង​ស្នេហា​​ជាមួយសហាយ ដែល​​​បុរស​សង្ស័យជាឃាតករសម្លាប​់នាងនោះ​ ។

ប្រភពបន្តថា​ ចំពោះ​មូលហេតុសមត្ថកិច្ចកំពុងសន្និដ្ឋានជាបឋមថា អាចជាការសម្លាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ ព្រោះ​គ្រួសារ​ស្ត្រីរងគ្រោះថា នៅលើ​ខ្លួន​សព​មានលុយជាង២ពាន់​ដុល្លារ, ខ្សែ​.ក និងចិញ្ចៀន​សរុប​ជិត២​ដំឡឹង​មាសឯងណោះ ហើយបានបាត់ពីខ្លួនសពនាងអស់រលីង ។

ទោះបីជាយ៉ាងណា មកទល់ពេលនេះ សមត្ថិកិច្ច​នៅមិនទាន់កំណត់ការអះអាង​របស់គ្រួសារស្ត្រីរងគ្រោះទេ ដោយ​កំពុង​ធ្វើការស្រាវស្រាវស៊ើបបន្ត ដើម្បី​ឈាន​ទៅរ​ក​ប្រុស​ស្នេហ៍​ម្នាក់នោះ ហើយអ្វី​នឹង​​ដឹង​ច្បាស់​ហើយ ។ គួររំលឹកថា ៖ ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់ សង្ស័យ​ជា​ករណី​ឃាតកម្ម

ព័ត៌មានបន្ថែមនឹង​មាន​ផ្សាយជូនបន្តទៀត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]