កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ កូនប្រុសច្បងម្នាក់ នៅក្នុងគ្រួសារត្រកូល Min ដែលលោកត្រូវជា បងប្រុសបង្កើតរបស់ Suga សមាជិកក្រុមចម្រៀង BTS ដ៏ល្បី ពេលនេះទើបតែប្រកាស បើកបង្ហាញមុខទីតាំងរបររកស៊ីថ្មីមួយ នៅលើកោះ Jeju ដ៏ស្រស់ស្អាតរបស់កូរ៉េខាងត្បូង។

ហាងកាហ្វេ និងនំប៉័ង ដែលមានឈ្មោះថា Gongbech ត្រូវបានគេស្គាល់ថា ជាហាងដ៏ថ្មីសន្លាងមួយ របស់គ្រួសារតារាចម្រៀងល្បី Suga ដែលទើបតែធ្វើការបើកសម្ពោធ បានមិនយូរប៉ុន្មាន ប៉ុន្តែទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះតែការរៀបចំហាង មើលទៅចម្លែក ប្លែកភ្នែកមិនធម្មតា។

បើមើលពីខាងក្រៅ ហាងកាហ្វដ៏ធំមួយនេះ មិនខុសអ្វីពី ផ្ទះលំហែកាយដែលត្រូវគេទុកចោលនោះទេ។ 

ដុំថ្មជាច្រើន ត្រូវបានគេទម្លាក់នៅពាសពេញផ្លូវ ចំណែកឯដើមឈើជាច្រើនដើម ក៏ដុះនៅពាសពេញ ខាងក្នុងហាង សូម្បីតែនៅលើជញ្ជាំង និងដំបូងផងដែរ ធ្វើឲ្យអ្នកដែលបានចូលទៅ ពិបាកនឹងបែកចែកថា វាគ្រាន់តែជាការច្នៃម៉ូត ឬវាជារបស់ធម្មជាតិពិតៗ។

យ៉ាងណាមិញ បន្ទាប់ពីធ្វើការបើកសម្ពោធ បានមិនយូរប៉ុន្មាន ហាងកាហ្វេនេះ បានក្លាយជាទីចាប់អារម្មណ៍របស់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន រួចទៅហើយ។ 

មនុស្សជាច្រើន នៅក្នុងអ៊ីនធើណែត បានបញ្ចេញមតិថា រសនិយមរបស់ មនុស្សក្នុងគ្រួសារ Suga គឺពិតជាចម្លែក មិនធម្មតាពិតមែន។ ប្រសិនមានឱកាស ពួកគេប្រាកដជាទៅកម្សាន្តនៅទីនោះ ជាមិនខាន៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ថា ការតុបតែងនៅក្នុងហាងកាហ្វេ Gongbech របស់បងប្រុស Suga មានលក្ខណៈចម្លែកយ៉ាងណានោះ?

សូមទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Suga និងបងប្រុស
រូបភាព ហាងកាហ្វេ
រូបភាព ហាងកាហ្វេ
រូបភាព ហាងកាហ្វេ
រូបភាព ហាងកាហ្វេ
រូបភាព ហាងកាហ្វេ
រូបភាព ហាងកាហ្វេ
រូបភាព ហាងកាហ្វេ
រូបភាព ហាងកាហ្វេ
រូបភាព ហាងកាហ្វេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]