ភ្នំពេញ៖  អេនជី ជាអតីតតារាចម្រៀងស្រី ដែលទទួលបានការគាំទ្រ ពីសំណាក់មហាជន តាមរយៈទឹកដមសម្លេងដ៏ពីរោះ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតផងដែរ។ បើទោះបីជា តារារូបនេះបានចាកឆ្ងាយពី វិស័យសិល្បៈបែបណាក្ដី ក៏គេតែងសង្កេតឃើញវត្តមានរបស់នាង អញ្ជើញចូលរួមកម្មវិធី របស់មិត្តរួមអាជីពដដែល។

បន្ថែមទៀតផងដែរថា អេនជី បានលាឈប់ពីអាជីពសិល្បៈ ដោយសារតែមានភាពមមាញឹក ជាមួយការរកស៊ីរបស់នាង រួមគ្នាជាមួយស្វាមី លោក គង់ សុខអេង ដែលជាអ្នកជំនួញក្នុងស្រុកដ៏ល្បីទៀតផង។

បើទោះបីជា ការប្រកបអាជីវកម្មរបស់តារាចម្រៀងរូបនេះ មានភាពរវល់ខ្លាំងបែបណាក្ដី ក៏នាង​និងស្វាមី​ មិនភ្លេចក្នុងការស្វែងរកពេលវេលា ដើម្បីកសាងអនុស្សវរីយ៏នោះទេ។ ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ អេនជី ​បានបង្ហោះនូវរូបភាពរវាងនាង និង ម្ចាស់បេះដូង ពេលដែលទៅកម្សាន្ត​ នៅឆ្នេរសមុទ្រមួយ ដែលមើលទៅហាក់បីដូចជា មានភាពផ្អែមល្ហែម គួរឲ្យច្រណែនខ្លាំងមែនទែន។

អ្វីដែលរឹតតែ​ពិសេសជាងនេះទៅទៀតនោះគឺ រូបភាពទាំងនោះ អមមកជាមួយនឹងសារដ៏មានន័យផ្អែមល្ហែមថា ”សម្តីប្រពន្ធអាចមិនពីរោះ មិនផ្អែម មិនទន់ភ្លន់ នៅពេលខ្លះមកលើប្តី តែច្បាស់ណាស់ថា ទឹកចិត្តប្រពន្ធវាធំធេង នឹងបារម្ភពីប្តីគ្រប់ពេល” ។ ក្រោយពីឃើញសារ និងរូបថតបែបនេះហើយ ធ្វើឲ្យមហាជនមានការកោតសរសើរ មិនដាច់ពីមាត់ពីចំណងស្នេហ៏ ដ៏ស្អិតរមួតរបស់គូស្វាមីភរិយាមួយគូនេះ​៕

អេនជី និងស្វាមី
អេនជី និងស្វាមី
អេនជី និងស្វាមី
អេនជី និងស្វាមី
អេនជី និងស្វាមី
អេនជី និងស្វាមី
អេនជី និងស្វាមី
អេនជី និងស្វាមី
អេនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី