កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមចូលចិត្តវិស័យKPOP ប្រាកដជាស្គាល់បុរសសាច់ដុំធំៗ Wonho សមាជិកមួយរូបក្នុងក្រុមចម្រៀង MONSTA X ច្បាស់។ ក្រៅពីមានសមត្ថភាពដ៏ពូកែក្នុងការច្រៀងរាំ Wonho ថែមទាំងជាប់ឈ្មោះជាបុរសដែលមានរូបរាងសង្ហា ស៊ិចស៊ីមួយរូបប្រចាំKPOPទៀតផង។

រាល់ពេលសម្តែងនៅលើឆាកម្តងៗ Wonho តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះស្ទាយ៍លេងខ្លួនរបស់គេ មានភាពទាក់ទាញ និងសាកសមជាមួយដងខ្លួនរបស់គេខ្លាំងណាស់។

ជាក់ស្តែងទាក់ទងនឹងស្ទាយ៍សម្លៀកបំពាក់របស់ Wonho លោកJung YoonKyung ដែលជាStylistបាននិយាយរៀបរាប់យ៉ាងដូច្នោះថា៖

«Idolមានពេលត្រឹមតែ៣ទៅ៤នាទីប៉ុណ្ណោះ សម្រាប់សម្តែងជូនអ្នកទស្សនា។ សម្រាប់Wonho គេតែងតែយកចិត្តទុកដាក់ខ្លាំងទៅលើឈុតសម្លៀកបំពាក់ដែលត្រូវស្លៀកសម្តែង គេតែងតែគូររូបលើក្រដាសA4 ហើយផ្ញើវាមកឲ្យខ្ញុំ។ មានការខ្មាសអៀនខ្លះដែរ ព្រោះមានពេលមួយគេបានគូររូបអាវខើចខ្លី ហើយត្រូវស្លៀកជាមួយខោដែលមានចង្កេះវែងដើម្បីបិតបាំងពោះ។ ល្អម្យ៉ាងដែរប្រសិនបើគេមកពន្យល់ខ្ញុំឲ្យច្បាស់ ប៉ុន្តែនេះគេគ្រាន់តែប្រាប់ពីអ្វីដែលគេចង់បាន ដោយមិនបានប្រាប់ឲ្យច្បាស់ប៉ុន្មានទេ»។

ជាការពិតណាស់សម្លៀកបំពាក់ជារឿងសំខាន់បំផុតសម្រាប់អ្នកសិល្បៈ ជាពិសេសអ្នកចម្រៀងដែលត្រូវសម្តែងនៅលើឆាក ត្រូវយកចិត្តទុកដាក់បំផុតចំពោះរឿងនេះ ត្រូវតែមានអ្វីដែលថ្មី និងប្លែកភ្នែកជានិច្ចដើម្បីបម្រើចំណីអារម្មណ៍អ្នកទស្សនា៕

សូមទស្សនារូបភាពខាងក្រោម៖

Wonho
Wonho
Wonho
ម៉ូតខោអាវដែលWonhoបានច្នៃ
ម៉ូតខោអាវដែលWonhoបានច្នៃ
ម៉ូតខោអាវដែលWonhoបានច្នៃ
ម៉ូតខោអាវដែលWonhoបានច្នៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]