ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងស្រី កញ្ញា Takkatan បានប្រកាសលក់វីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងចង់វិលទៅរស់នៅផ្ទះចម្ការវិញផងដែរ។

យ៉ាងណាមិញ នៅទីបំផុតផ្ទះវីឡាមួយនោះ ក៏ត្រូវបានលក់ចេញក្នុងតម្លៃ៨លានបាត ហើយក្នុងនោះដែរ បន្ទាប់ពីទទួលបាន ប្រាក់ពីការលក់ផ្ទះមួយនេះភ្លាម អ្វីដែលធ្វើឲ្យមហាជននឹកស្មានមិនដល់នោះ គឺស្រាប់តែតារាស្រីរូបនេះ បានយកលុយសុទ្ធជាង១លានបាត ទៅឲ្យមេផ្ទះរបស់នាង ដែលបានរស់នៅជាមួយនឹងនាងរាប់ឆ្នាំមកហើយ ដោយធ្វើឲ្យមេផ្ទះនាង សប្បាយចិត្តស្ទើរហោះ ព្រោះថាមិនធ្លាប់ទទួលបានប្រាក់ច្រើនបែបនេះ ពីមុនទាល់តែសោះ។

ជាមួយនឹងទង្វើមួយនេះដែរ បានធ្វើឲ្យមហាជនគ្រប់គ្នា សរសើរចំពោះទឹកចិត្ត និងក្ដីស្រលាញ់របស់តារាស្រីរូបនេះជាខ្លាំង ដែលមិនត្រឹមតែមានរូបសម្រស់ស្អាតទេ ប៉ុន្តែមានសន្ដានចិត្តល្អដល់មនុស្សជុំវិញខ្លួនរបស់នាងជានិច្ច៕ 

Takkatan
Takkatan
Takkatan
Takkatan
Takkatan
Takkatan
Takkatan
Takkatan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]