រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​បើករថយន្ត​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​រង​របួសធ្ងន់​២​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ា​កវី​ស្តូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-9663 បើកបរ​ដោយ​ជនជាតិ​ចិន​២​នាក់ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​រង​របួសធ្ងន់​២​នាក់ ម្នាក់​បាក់ជើង និង​ម្នាក់​ទៀត​បាក់ដៃ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​បង្ក​ខាងលើ​ដោយ​ដឹង​ថា ជា​ជនជាតិ​ចិន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ទីតាំង​ខាងលើ​ដោយ​ស្ថានភាព​ងងឹត​ផ្លូវ​ទើបនឹង​សាងសង់​មិន​ទាន់​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ត្រឹមត្រូវ​នៅឡើយ បន្ទាប់​មក​ដោយសារ​តែ​ជនជាតិ​ចិន​ខាងលើ បើក​លឿន​ពេក​បាន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខាងលើ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​មួយ​ផ្ទាំង ចំណែក​រថយន្ត វិញ​បាន​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​នឹង​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ទាំង​២​នាក់​រង​របួសធ្ងន់​ម្នាក់​បាក់ជើង​ខាងឆ្វេង និង​ម្នាក់​ទៀត រង​របួស​បាក់ដៃ​ខាងស្ដាំ​រង​របួសធ្ងន់​ទាំង​២​នាក់ ហើយ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ទៀត​ថា ទីតាំង​ខាងលើ​តែងតែមាន​គ្រោះថ្នាក់​ជា​ញឹក​ញយផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​រថយន្ត​សា​មុ​យ​ឯកជន​សម្ភព​រស្មី​បាន​មក​ដឹក​ភ្លាម​ៗ​ផង​ដែរ តែ​ភាគី​រង​គ្រោះ​ខាងលើ​មិន​ព្រមទៅ​ព្យាបាល​ភ្លាម​ៗ​ឡើយ​រង់ចាំ​បងប្អូន​នឹង សាច់ញាតិ​មក​ដល់​ទើប​ព្រមទៅ​ជាមួយ​រថយន្ត​សង្គ្រោះ ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក​ខាងលើ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]