ចិន៖ មេស្វាមួយក្បាលបានធ្វើឲ្យមហាជនជាច្រើន សម្ដែងភាពក្តុកក្តួល អាណិតខ្លោចចិត្ត ក្រោយបានឃើញទិដ្ឋភាពដ៏កំសត់អង្គុយឱបក្រសោប និងថើបជញ្ជក់កូនរបស់វា ដែលបានងាប់ទៅក្រោយកើតបាន២ថ្ងៃ នៅឯសួនសត្វ Xiangyang Zoo ក្នុងខេត្ត Hebei ប្រទេសចិន។

មេស្វាអង្គុយឱបសាកសពកូនរបស់វា

ជាក់ស្តែង តាមរយៈរូបភាពជាច្រើនសន្លឹក រួមនឹងវីដេអូឃ្លីប ដែលត្រូវបានគេថតបាន និងបង្ហោះចែកចាយលើបណ្តាញសង្គម កាលពីថ្ងៃច័ន្ទ កន្លងទៅនោះ គឺពិតជាបានបង្ហាញឲ្យឃើញ ពីទិដ្ឋភាពដ៏គួរឲ្យសង្វេគយ៉ាងខ្លាំង របស់មេស្វាមួយក្បាលនោះ អង្គុយឱបកូនរបស់វាជាប់ក្នុងដៃ និងព្យាយាមដាស់កូនរបស់វាភ្ញាក់ឡើង។ លើសពីនេះ វាថែមទាំងបានថើបថ្ពល់កូនរបស់វា យ៉ាងពោរពេញដោយភាពកក់ក្តៅ ទាំងទឹកមុខក្រៀមក្រំ និងអស់សង្ឃឹម។

មេស្វាអង្គុយឱបសាកសពកូនរបស់វា

យ៉ាងណាមិញ បើតាមការឲ្យដឹងពីអ្នកមើលថែនៅក្នុងសួនសត្វខាងលើ បាននិយាយថា មេស្វានេះមានអាយុទើបតែ ៣ឆ្នាំប៉ុណ្ណោះ ហើយវាក៏ជាមេស្វាដំបូងគេដែលបានផ្តល់កំណើតឲ្យកូនរបស់វា កាលពីថ្ងៃទី៤ ឧសភា កន្លងទៅនេះផងដែរ។

ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែ សុខភាពកូនរបស់វាមិនជាល្អ ខណៈដែលមេស្វានេះក៏មិនអនុញ្ញាតិឲ្យនរណាម្នាក់ចូលទៅពិនិត្យមើលកូនរបស់វាទៀតនោះ ទើបរយៈពេល២ថ្ងៃក្រោយមក (ឬក្រោយកើតបាន២ថ្ងៃ) កូនស្វានេះក៏បានងាប់តែម្តង ព្រោះតែវាខ្វះការមើលថែទាំឲ្យបានដិតដល់ និងសារធាតុចិញ្ចឹម។ ហើយចាប់តាំងពីថ្ងៃនោះមក មេរបស់វាក៏បានឱបក្រសោប (ឬបីជាប់) កូនរបស់វាជាប់ ដោយបដិសេធមិនចង់ឲ្យគេចូលមកបំបែកកូនវា ចេញពីវានោះទេ។

មេស្វាអង្គុយឱបសាកសពកូនរបស់វា

ជុំវិញនឹងរឿងរ៉ាវនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសម្ដែងការសោកស្តាយ ចំពោះការបាត់បង់កូនស្វានោះ និងបានស្តីបន្ទោសយ៉ាងខ្លាំងទៅដល់ខាងអភិរក្ស ឬអ្នកមើលថែក្នុងសួនសត្វចំពោះភាពធ្វេសប្រហែស គួរណាស់ត្រូវមានទំនួលខុសត្រូវខ្ពស់ជាងនេះ និងគួររិះរកវិធីសាស្រ្តណាមួយដើម្បីជួយសង្គ្រោះសត្វ មិនមែនបណ្ដែតបណ្តោយទុកឲ្យងាប់យ៉ាងដូច្នេះនោះទេ។

ឯអ្នកខ្លះទៀតថា នេះគឺជាទំហំចិត្តរបស់ម្តាយ ឬមេស្វា ដែលមានចំពោះកូនរបស់វា ដែលសឹងតែមិនគួរឲ្យជឿ មិនខុសគ្នាអីប៉ុន្មាននឹងមនុស្សយើងនោះឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

មេស្វាអង្គុយឱបសាកសពកូនរបស់វា
មេស្វាអង្គុយឱបសាកសពកូនរបស់វា
មេស្វាអង្គុយឱបសាកសពកូនរបស់វា
មេស្វាអង្គុយឱបសាកសពកូនរបស់វា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]