បរទេស៖ ក្លិបតោខៀវ Chelsea បានចេញសេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ពួកគេនឹងសម្រេចប្តឹងជំទាស់នឹង FIFA ពាក់ព័ន្ធនឹងករណីហាមឃាត់មិនឱ្យទិញកីឡាករចំនួន ២រដូវកាល។ គួរឱ្យដឹងថា ក្លិប Chelsea ត្រូវបាន FIFA សម្រេចពិន័យមិនឱ្យទិញដូរកីឡាករចំនួន ២រដូវកាល ដោយចោទប្រកាន់ពីបទ ទិញកីឡាករអាយុក្រោម ១៨ឆ្នាំពីក្រៅតំបន់អឺរ៉ុបមកចូលរួមជាមួយក្លិប។ យ៉ាងណាមិញ Chelsea បានជំទាស់ដាច់ខាតពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ដោយបានប្រកាសប្តឹងបន្តទៅកាន់ FIFA ប៉ុន្តែបណ្តឹងនោះត្រូវបានបដិសេធ និងច្រានចោល ហើយស្ថាប័នកំពូលរបស់បាល់ទាត់មួយនេះ បានបន្តរក្សាការដាក់ពិន័យទៅលើក្លិបនេះទុកជាបានការដដែល។

ក្លុិប Chelsea

ដោយសារតែហេតុផលនេះ ក្លិប Chelsea បានសម្រេចធ្វើការរៀបចំបណ្តឹងជាបន្ត ដើម្បីដាក់ទៅកាន់តុលាការអាជ្ញាកណ្តាល Court of Arbitration for Sport (CAS) ឱ្យជួយដោះស្រាយករណីនេះជាបន្ត។ គួរឱ្យដឹងថា ប្រសិនបើសេចក្តីសម្រេចចុងក្រោយនៅតែរក្សាការចោទប្រកាន់របស់ FIFA ទុកជាបានការ នោះក្លិប Chelsea នឹងត្រូវហាមឃាត់ការទិញចូលកីឡាករចំនួន ២រដូវកាល។ ក្លិប Chelsea អាចនឹងមានបញ្ហាធ្ងន់ធ្ងរស្របពេលដែលកីឡាករល្អៗមួយចំនួនរបស់ខ្លួន កំពុងត្រូវបានក្លិបផ្សេងៗទាក់ទងចង់បាន ហើយកីឡាករមួយចំនួនដូចជា Oilvier Giroud និង David Luiz ជាដើម ក៏កំពុងតែឈានដល់ការអស់សុពលភាពកិច្ចសន្យាផងដែរ៕

តុលាការអាជ្ញាកណ្តាលកីឡា
ក្រុមកីឡាកររបស់ Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]