កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ បេក្ខភាពក្នុងកម្មវិធីដ៏ល្បី Produce X 101 ក៏ដូចជាអ្នកហ្វឹកហាត់នៅក្នុងផលិតកម្ម Esteem Entertainment ឈ្មោះថា Park Yuri ត្រូវបានបណ្តេញពីកម្មវិធី បញ្ឈប់ការប្រកួតពាក់កណ្តាលទី ក្រោយមានអតីតមិត្តរួមថ្នាក់របស់លោក ចេញមុខហែកកេរ្តិ៍ពីចិរិតពិតដ៏មិនគួរឲ្យជឿរបស់កម្លោះសង្ហារូបនេះ។

ក្នុងនោះដែរ មិត្តរួមថ្នាក់រូបនោះ ដែលជាជនជាតិឥណ្ឌូនេស៊ី បានផ្លាស់ប្តូរមករៀនក្នុងប្រទេសកូរ៉េ ដែលមានថ្នាក់រួមជាមួយលោក Park Yuri បាននិយាយថា Yuri លោកតែងតែមើលងាយ និងចំអកអ្នកដទៃដោយមើលពីសម្បកក្រៅរបស់គេ ហើយលោកថែមទាំងលេបខាយពាក្យសម្តីអាក្រក់ៗផងដែរ។

នាងបានបន្តទៀតថា នៅពេលដែលធ្វើការងារជាក្រុមជាមួយលោក លោកបានចំអកឲ្យមិត្តរួមថ្នាក់ដោយនិយាយប្រាប់មិត្តជនជាតិរូស្ស៊ីថា សមាជិកក្នុងក្រុមដែលជាជនជាតិ Ukranian និង Norway មានមុខមាត់អាក្រក់ៗណាស់។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ត្រូវបានមហាជនចាប់បានថា លោកធ្លាប់បង្ហោះរូបរបស់ Bobby ក្រុម iKon ដោយនិយាយចំអកឲ្យ Bobby ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងចាប់បានផឹកស្រា និងប្រើប្រាស់គណនីបណ្តាញសង្គម អំឡុងពេលប្រកួត ព្រោះថា Mnet មិនអនុញ្ញាតឲ្យប្រើប្រាស់បណ្តាញសង្គម ខណៈពេលប្រកួតនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Park Yuri
សារទម្លាយដោយនារីម្នាក់
រូបដែល Park Yuri ធ្លាប់បង្ហោះ
Story IG ផឹកស្រារបស់ Park Yuri
ចាប់បាន Park Yuri លួចលេង IG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]