កូរ៉េខាងត្បូង៖ Lisa គឺជាតារាស្រីម្នាក់ ដែលត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិ តាមរយៈការរាំ និងសម្ដែងដ៏ល្អឥតខ្ចោះ របស់នាង។ ប៉ុន្តែ មានមហាជនខ្លះបានចោទជាសំណួរថា តើនាងមានចរិតបែបណាមុនពេលនាងចូលសិល្បៈ? ដើម្បីដោះស្រាយនូវចម្ងល់មួយនេះ អតីតគ្រូបង្វឹករបស់ Lisa គឺអ្នកគ្រូ Koy បានធ្វើការសម្ភាសន៏ ជាមួយនឹងគេហទំព័រមួយប្រចាំប្រទេសថៃ ព្រមទាំងបកស្រាយពី Lisa គ្មានសល់។

គួរបញ្ជាក់ផងដែរថា ក្រៅពីបង្ហាត់បង្រៀនដល់ Lisa អ្នកគ្រូKoy ក៏ជាគ្រូរបស់តារាល្បីៗមួយចំនួនផងដែរ។ អ្នកគ្រូKoy បានបន្ថែមទៀតផងដែរថា នាងមិនមែនជាគ្រូទី១របស់Lisa នោះឡើយ ប៉ុន្តែជាគ្រូចុងក្រោយ ដែលបានជួបគ្នាដោយសារតែពេលនោះ Lisa បានជាប់ឈ្មោះក្នុងផលិតកម្មYG។

មួយវិញទៀត កាលពីមុនLisa ចូលចិត្តតែងខ្លួនបែបជាក្មេងប្រុស ដោយនិយមស្លៀកសម្លៀកបំពាក់ប្រុស និងកាត់សក់ខ្លីថែមទៀតផង ដែលមហាជនឃើញរូបនោះ ហើយទប់សំណើចមិនបាន។ គ្រូបង្វឹករបស់Lisa បានបន្តទៀតថា តារាកូរ៉េរូបនេះ ជាក្មេងស្រី ដែលមានស្នាមញញឹមជានិច្ច ព្រមទាំងមាន ការស្រមៃខ្ពស់តាំងពីដំបូង ថែមទាំងមានការព្យាយាមហ្វឹកហាត់ខ្លាំង គោលបំណងគឺដើម្បីទៅចូលរួមសម្ដែងកម្មវិធីតន្ដ្រីដំបូង ដ៏ធំមួយប្រចាំប្រទេសថៃ។

អ្វីដែលនាងទទួលបាន ត្រលប់ពីការខិតខំប្រឹងប្រែងនោះគឺ LISA បានក្លាយជាតារាចម្រៀងរ៉េបនិង រាំប្រចាំក្រុមBlackpink ក្នុងឆ្នាំ២០១៦ និងទទួលបានភាពល្បីល្បាញមកដល់សព្វថ្ងៃ។ លើសពីនេះ គ្រូKoy បានសរសើរLisa មិនដាច់ពីមាត់ពី ភាពទន់ភ្លន់និងការដឹងគុណមកលើរូបនាង ដែលបានបង្រៀន ដោយLisa តែងតែឆ្លៀតពេលមកសួរសុខទុក្ខនាងជាប្រចាំ៕ 

អ្នកគ្រូ​ Koy
អ្នកគ្រូ​ Koy និងLisa
អ្នកគ្រូ​ Koy និងLisa
Lisa ពេលនៅក្មេង
តារាកូរ៉េLisa
ក្រុមk-pop blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]