មួយ​ក្នុង​ចំណោម​រឿង​ប្រុសៗ​ ពិសេស​អ្នក Single ពិបាក​ចិត្ត គឺ​ថាមុខ​មិន​សូវ​បាន​ហើយ រាង​មិន​សង្ហា ស្គម​ពេក ស​ពេក គេ​ច្រឡំ​ចេក ធាត់​ពេក គេ​ហៅ​បង​ម៉ាប់ ឬ​កូន​ជ្រូក PIG ខ្មាស់​ស្រីៗ​ណាស់​ត្រូវ​អត់? ចង់​បាន​រៀន​សង្ហា សាច់​ដុំ​ ៦ ផេក​នឹង​គេ​ដែរ តែ​អន់​ហ៊ាន​ទៅ​កន្លែង​ GYM ខ្មាស​នេះ​ខ្មាស់នោះ និយាយ​ចំ​មិន​ចេះ​ដំឡូង​មូល​តែ​ម៉ង។ ឈប់​តាំង​ចិត្ត​ចឹង​ទៀត «Hello គ្រូពេទ្យ» នឹង​ប្រាប់​តិច​និក​លះ​បង់​ការ​អៀន​ខ្មាស និង​អាច​ហាត់​កសាង​សាច់​ដុំ​បាន​ដោយ​ជោគ​ជ័យ។

១- ជំហាន​ដំបូង

គ្មាន​អ្នក​ណា​កើត​មក​ចេះ​ភ្លាម​នោះ​ទេ គ្រប់​យ៉ាង​កើត​ចេញ​ពី​ការ​សិក្សាស្វែង​យល់ ទើប​អាច​ធ្វើ​អ្វី​មួយ​យើង​ចង់​ធ្វើ​ដោយ​ជោគ​ជ័យ។ សម្រាប់​សម័យ​យើង​នេះកាន់​តែ​ងាយ​ស្រួល ព័ត៌មាន​ពាក់​ព័ន្ធ​ការ​ហាត់​ប្រាណ ពិសេស​ហាត់​ដើម្បី​យក​សាច់ដុំ​ធំៗ គឺ​មាន​គ្រប់​ទិស​ទី ជួយ​យើង​អាច​ហាត់​បាន​ដោយ​ជោគជ័យ ដោយ​មិន​ប៉ះពាល់ ឬ​ឈឺចាប់ខូត​ខាត​សាច់​ដុំ​នោះដែរ។ ចាប់​ផ្តើម​ស្វែង​រក​កន្លែង​ហាត់​ស័ក្តិ​សម​សម្រាប់​ខ្លួន​យើង មើល​ទៅ​មាន​ផាសុកភាព មាន​កម្លាំង​ចិត្ត តស៊ូ​ហាត់​ដោយ​មិន​បោះ​បង់។ អាច​រក​គ្រូ​ជំនាញ ឬ​អ្នក​មាន​បទ​ពិសោធន៍​ណែនាំ ដើម្បី​ជា​ជំនួយដឹង​ថា​ត្រូវ​ចាប់​ផ្តើម​បែប​ណា សម្រាប់​គ្នា​យើង​មិន​ចេះអ្វី​ទាំង​អស់។

២- ហាត់​លើក​យឺតៗ​ដើម្បី​កសាង​សាច់​ដុំ​ធំៗ

ការ​សិក្សា​មួយ​រក​ឃើញ​ថា លើក​ដាក់​ដុំ​ដែក​យឺតៗធ្វើ​ឲ្យ​ហាត់​បាន​យូរ និង​កាត់​បន្ថយ​កាឡូរី ក្នុង​អំឡុង​ពេល​ជាក់​លាក់​តែ​ម្តង។ អ្នក​ជំនាញ​បញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​មួយ​ដំណាក់​កាលទៅ​មួយ​ដំណាក​កាល​យ៉ាង​លឿន គឺ​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​បង្កើន​កម្លាំង។ យ៉ាង​ណាការ​ហាត់​លើក​ដាក់​ដុំ​ដែក យឺតៗ អាច​ជួយ​យើង​អាច​គ្រប់គ្រង​ទម្ងន់​បាន​ល្អ និងមិន​បណ្តាល​ឲ្យ​ឈឺ​ចាប់​នោះ​ដែរ។

៣- ញ៉ាំ​ប្រូតេអ៊ីន​កាន់​តែ​ច្រើន​សាច់​ដុំ​កាន់​តែ​ធំ​ល្អ

ពិត​ណាស់ប្រូតេអ៊ីន គឺ​ជា​តម្រូវ​ការ​មួយ​ផ្នែក​ពេល​យើង​ចង់​ហាត់​យក​សាច់​ដុំ​ឲ្យ​បាន​ធំ ស្រស់​សង្ហា ប៉ុន្តែ​ក៏​មិនមែន​ជា​គន្លឹះ​មាស​មួយ​មុខ​គត់ ដើម្បី​ទទួល​បាន​សាច់​ដុំ​រឹង​មាំ​ដូច​គ្នា។ ស្រប​ពេល​ប្រូតេអ៊ីន កំពុង​ជំរុញអភិវឌ្ឍ​លើ​សាច់ដុំ យើង​មិន​ត្រូវ​សម្រុក​ស្រូប​យក​ប្រូតេអ៊ីន​ច្រើន​តាម​តែ​ចិត្ត​រៀង​រាល់​ថ្ងៃ​នោះ​ដែរ ព្រោះ​បើ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ហួស​ហេតុ​ពេល រាង​កាយ​នឹង​បំបែក​⁣ទៅ​ជា​អាមីណូអាស៊ីដ និង​អាហ្សូត ហើយ​ក្លាយ​កាក​សំណល់ ឬ​បំប្លែង​ទៅ​ជា​កាបូអ៊ីដ្រាតរក្សា​ទុក​ក្នុង​រាង​កាយ​វិញ។ ហេតុនេះ បើ​ចង់​ឲ្យ​ប្រួតេអ៊ីន ជួយ​សាច់ដុំ​ឲ្យ​តឹង​ណែន​ល្អត្រូវ​ញ៉ាំ​អាហារ​មាន​តុល្យភាព​រវាង​ប្រតេអ៊ីន និង​កាបូនអ៊ីដ្រាត​ឲ្យ​បាន​ត្រឹម​ត្រូវ។ ល្អ​បំផុតក្រោយ​ហាត់​ប្រាណត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​កាបូអ៊ីដ្រាត ៣​/៤ និង​ប្រូ​តេអ៊ីន ១/៤។

៤- កុំ​ប្រើ​សាច់​ដុំ​ទាំង​កំពុង​ឈឺ

ឈឺចាប់គ្រាន់​តែ​លេស​មួយ​នាំ​ឲ្យ​រអាក់​រអួល​ដំណើរ​ហាត់​ប្រាណ​ពង្រឹង​សាច់​ដុំ​បណ្តោះ។ តែ​បើ​សាច់ដុំ​យើង​ឈឺ​ខ្លាំង​នោះ យើង​ក៏​មិន​អាច​ធ្វើ​ចលនា​បាន​ស្រួល​នោះ​ដែរ សម្រាក ៤-៥ ថ្ងៃ​សិន ចាំ​ពេល​ឈប់​ឈឺ​សឹម​បន្ត​ហាត់​ទៀត។ យ៉ាង​ណាទោះ​ជា​សម្រាក​ ក៏​មិន​មាន​ន័យយើង​ត្រូវ​ដេក​ស្ងៀមមិន​ធ្វើ​អី​នោះ​ដែរ។ អំឡុង​ពេល​សម្រាក អាច​ធ្វើ​លំហាត់​ប្រាណ​បែប​អេរ៉ូបិក​ស្រាលៗសម្រួល​សាច់​ដុំ និងការ​របស់​ស្រាលៗ អាច​អាការៈ​ឈឺ​សាច់​ដុំ​ឆាប់​ធូរ​ស្រាល ព្រោះ​សកម្ម​ភាព​ទាំង​នេះជួយ​លំហូ​ឈាម​ចូល​សាច់​ដុំ​បាន​ល្អ កម្ចាត់​កាក​សំណល់ និង​ពន្លឿន​ដំណើរ​ការ​ជួសជុល​សាច់​ដុំ​ឡើង​វិញ។

៥- ទាញ​សម្រួល​សាច់​ដុំ​ការពារ​កុំ​ឲ្យ​ឈឺ​ចាប់

តាម​ការ​ស្រាវជ្រាវយើង​គួរ​តែ​ទាញ​សម្រួល​សាច់​ដុំ ដូច​ជា​កំដៅ​សាច់​ដុំ​មុន​ហាត់​ប្រាណ សុទ្ធ​តែ​អាច​ការពារ​សាច់​ដុំ​កុំ​ឲ្យ​ឈឺ​ចាប់​បាន ហើយ​ទាញ​សម្រួល​សាច់​ដុំ ក៏​ជួយ​អភិវឌ្ឍ​ភាព​រហ័ស​រហួន។ ប៉ុន្តែ​ករណី​ឈឺ​សាច់​ដុំ​អំឡុង​ពេល​ហាត់​ប្រាណ តែង​កើត​ឡើង​ពេល​ធ្វើ​ចលនា​ធម្មតាៗ​ប៉ុណ្ណោះ។ ប្រុសៗ​ជាច្រើន ចូល​ចិត្ត​សម្រួល​សាច់ដុំ​ អំឡុង​ពេល​កំដៅ​សាច់​ដុំ មុខ​ហាត់​ប្រាណ ដោយ​ជឿ​ជាក់​ពិត​ជា​មាន​ប្រយោជន៍ បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​អះអាង​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្តី។

ពិត​ណាស់ កត្តា​ពិត​ប្រាកដ​ជួយ​យើង​មិន​ឲ្យ​ឈឺ​សាច់​ដុំ គឺ​កំដៅ​សាច់​ដុំ​មុន​ហាត់​ប្រាណ​នេះ​ឯង ព្រោះ​បែប​នេះ រាង​កាយ​អាច​បង្កើន​លំហូរ​ឈាម​ចូល​សាច់ដុំ និង​ត្រៀម​សម្រាប់​ការ​ប្រាណ​នា​ពេល​បន្តិច​ទៀត។ មាន​ន័យ​ថា បើ​ចង់​ហាត់​ប្រាណ​បង្កើន​សាច់​ដុំ​ជោគជ័យ​តាម​ផែន​ការ វិធី​កំដៅ​សាច់​ដុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ទៀង​ទាត់​មុន​ពេល​ចាប់​ផ្តើម​ហាត់។ ក្នុង​ករណី​មិន​ទាន់​ចេះ​វិធី​ទាញ​សម្រួល​សាច់​ដុំ គួរ​សាក​សួរ​អ្នក​ជំនាញ ឬគ្រូបង្វឹក​នៅ​កន្លែង​ហាត់ ប៉ុន្តែ​បើ​ហាត់​នៅ​ផ្ទះ គួរ​ឆែក​រក​មើល​លើ​អ៊ីធើណេត មិន​ចេះ​ខ្វះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]