កូរ៉េខាងត្បូង៖ ជាដំណឹងដ៏សោកសៅមួយសម្រាប់ក្រុមអ្នកគាំទ្រ ក្រោយដឹងថាតារាសម្តែងHan Ji Sung បានជួបប្រទះនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏នឹកស្មានមិនដល់មួយរហូតបាត់បង់ជីវិត នៅថ្ងៃទី០៨ ខែឧសភាថ្មីៗនេះ។

យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា មុនពេលកើតហេតុ Han Ji Sung និងស្វាមីបានបើកឡាននៅលើដងផ្លូវធម្មតា។ គាប់ជួនស្វាមីរបស់នាងត្រូវការចូលបន្ទប់ទឹក ដូច្នេះHan Ji Sung បានបើកឡានអែបទៅខាង ខណៈពេលដែលកំពុងបើកបរនៅលើផ្លូវHighway។ ពេលដែលនាងអែបទៅខាង ស្រាប់តែមានឡានពីរគ្រឿងទៀតមកបុកបន្តពីក្រោយឡានរបស់នាងតែម្តង។

ក្រោយទទួលបានដំណឹង គ្រប់គ្នាស្ទើរតែទទួលយកមិនបាននូរឿងដ៏រន្ធត់នេះ។ ទៀតសោតអ្នកដែលស្គាល់ Han Ji Sung បាននិយាយទាំងទឹកមុខក្រៀមក្រំថា « Han Ji Sungបានទៅចោលពួកយើងនៅក្នុងហេតុការណ៍បែបនេះ។ នាងជាតារាសម្តែងដែលមានសមត្ថភាពព្រោះនាងស្រលាញ់ការងារនេះខ្លាំងណាស់។ពិតជាគួរឲ្យសោកស្តាយណាស់នាងមិនគួរទៅចោលពួកយើងលឿនបែបបនេះទេ»។

គួររំលឹកផងដែរថា Han Ji Sung បង្ហាញខ្លួនក្នុងវិស័យសិល្បៈជាផ្លូវការដំបូងនៅឆ្នាំ២០១០ ក្នុងនាមជាសមាជិកក្រុមចម្រៀង B.Dolls។ ក្រោយមក Han Ji Sung បានចាប់អាជីពជាអ្នកសម្តែងនៅក្នុងរឿង «Second to Last Love» និង «Happy Sisters»។លើសពីនេះ Han Ji Sung ក៏ធ្លាប់សម្តែងខ្សែភាគយន្តផងដែរ ដូចជា«Moonlit Gymnastics» និង «Sori: Voice from the Heart»។

សម្រាប់ការបាត់បង់អ្នកសិល្បៈ ដែលពោរពេញទៅដោយសមត្ថភាពបែបនេះ អ្នកគាំទ្រ និងដូចជាមិត្តរួមសិល្បៈនាំគ្នាចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការចាកចេញរបស់ Han Ji Sung ដែលគ្មានថ្ងៃត្រឡប់មកវិញ៕

Han Ji Sung
Han Ji Sung
Han Ji Sung
រូបភាពខ្លះៗនៅក្នុងហេតុការណ៍
រូបភាពខ្លះៗនៅក្នុងហេតុការណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]