ជប៉ុន៖ តារាសម្តែងស្បែកខ្មៅ មុខស្រស់ ប្រជាប្រិយខ្ពស់លោក Chadwick Boseman ដែលប្រិយមិត្តភាគច្រើនស្គាល់លោកថាជា «Black Panther» នោះ ពេលនេះ លោកនឹងដើរតួសម្តែងធ្វើជាកំពូលមេទ័ពសាមូរ៉ៃខ្មៅរបស់ប្រទេសជប៉ុននៅពេលខាងមុខនេះ។

លោក Chadwick Boseman (Black Panther)

យោងតាមប្រភពច្បាស់ការណ៍មួយបានរាយការណ៍ថា បន្ទាប់ពីលោក Chadwick បានបញ្ចប់ការសម្តែងដើរតួធ្វើជា Black Panther នៅក្នុងរឿង Avengers: Endgame រួច  ខ្សែភាពយន្តបន្ទាប់លោកនឹងត្រូវដើរតួធ្វើជាកំពូលមេទ័ពសាមូរ៉ៃខ្មៅដ៏ល្បីបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន។

នៅពេលខាងមុខនេះ លោក Chadwick នឹងដើរតួសម្តែងធ្វើជាកំពូលមេទ័ព Yasuke

តើលោក Yasuke គឺជាអ្នកណា?

កំពូលមេទ័ពសាមូរ៉ៃខ្មៅ Yasuke

លោក Yasuke គឺជាកំពូលមេទ័ពសាមូរ៉ៃស្បែកខ្មៅដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន ហើយលោកបានបម្រើនៅក្រោមស្តេចត្រាញ់ Oda Nobunaga នៅក្នុងឆ្នាំ១៥០០។ ផ្អែកលើភស្តុតាងប្រវត្តិសាស្រ្ត លោក Yasuke គឺជាពួកមូស្លីម ដែលត្រូវបានចាប់មកធ្វើជាទាសករនៅក្នុងប្រទេសជប៉ុនកាលពីជំនាន់នោះ។

ក្រោយមកព្រោះតែលោកគឺជាបុរសស្បែកខ្មៅដំបូងគេបង្អស់មកដល់ប្រទេសជប៉ុន លោកត្រូវបានទាក់ចិត្តស្តេចត្រាញ់ Oda Nobunaga ជាខ្លាំង។ មិនយូរប៉ុន្មាន លោក Yasuke ក៏ត្រូវបានស្តេចត្រាញ់ Oda ពេញចិត្ត ក៏បានតែងតាំងឱ្យធ្វើជាកំពូលមេទ័ពសាមូរ៉ៃ។ លោក Yasuke បានកសាងស្នាដៃជាហូហែរហូតដល់មានឈ្មោះល្បីនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសជប៉ុន។

ដូច្នេះ វាពិតជាឱកាសដ៏កម្រ និងពិសេសសម្រាប់តារាសម្តែង Chadwick Boseman ពិតមែន។

«កំពូលមេទ័ព Yasuke គឺជាមនុស្សម្នាក់ដែលល្បីនៅក្នុងប្រវត្តិសាស្រ្ត ហើយក៏ជាមនុស្សតែម្នាក់គត់ដែលមិនមែនជាជនជាតិអាស៊ីធ្វើជាសាមូរ៉ៃដែរ។ វាមិនត្រឹមតែជាខ្សែភាពយន្តបែបវាយប្រហារប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជារឿងដ៏ល្បីនៅក្នុងប្រវត្តិសាស្រ្ត ដូច្នេះខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមសម្តែងធ្វើជាតួអង្គមួយនេះ៕» (សម្តីរបស់លោក Chadwick Boseman) 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

កំពូលមេទ័ពសាមូរ៉ៃខ្មៅ Yasuke
លោក Chadwick Boseman (Black Panther)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]