ថៃ៖ ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Nune Woranuch និងស្វាមីជាទីស្រលាញ់របស់នាង បានរៀបការនិងរួមរស់នៅជាគូស្វាមីភរិយានឹងគ្នា អស់រយៈពេលជាង៩ឆ្នាំទៅហើយ។

ដោយឡែក បើងាកមកមើលពីជីវិតរបស់តារាស្រីរូបនេះ និងស្វាមី ឃើញថាបានរស់នៅយ៉ាងមានក្ដីសុខ ជាមួយនឹងគំនរទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែក្នុងនោះ ជីវិតគ្រួសារដ៏ពេញលេញមួយ ដែលគូស្វាមីភរិយាមួយគូនេះ ប្រាថ្នាចង់បាន នៅតែមិនទាន់រកបាននោះ គឺកូនដែលជាតំណក់ឈាមរបស់ពួកគេទាំងពីរ។

យ៉ាងណាមិញ យោងតាមការផ្ដល់កិច្ចសម្ភាសន៍នាពេលថ្មីៗនេះ តារាស្រី អ្នកនាង Nune បានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះនាង និងស្វាមី មានស្ទើរតែគ្រប់បែបយ៉ាងទៅហើយក៏ពិតមែន ប៉ុន្តែអ្វីដែលនាងសោកស្ដាយបំផុត គឺនាងប្រហែលជាមិនអាចនឹងមានកូនម្នាក់ សម្រាប់ឲ្យស្វាមីរបស់នាងនោះទេ ព្រោះថារយៈពេលជិត៩ឆ្នាំមកនេះ នាងបានព្យាយាមគ្រប់វីធីទៅហើយ ប៉ុន្តែនៅមិនទាន់នឹងមានដំណឹងល្អទាល់តែសោះ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏នៅតែសប្បាយចិត្តព្រោះថានាងតែងតែទទួលបានការផ្ដល់កម្លាំងលើកទឹកចិត្ត និងជាពិសេសក្ដីស្រលាញ់ ពីស្វាមីជាទីស្រលាញ់របស់នាងជានិច្ច បើទោះក្ដីស្រមៃដែលស្វាមីរបស់នាង ចង់បានកូននឹងគេហាក់លែងមានសង្ឃឹមក៏ដោយក្ដី៕ 

Nune
Nune
Nune និងស្វាមី
Nune និងស្វាមី
Nune និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]