ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ បានពីតារាចម្រៀងស្រីសម្បុរស្រអែមកញ្ញា សុខ សីឡាលីន ជាក់ជាមិនខាន តាមរយៈការបកស្រាយសំនៀងរបស់នាង បានយ៉ាងល្អ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាការងារសិល្បៈ របស់ម្ចាស់បទ«ពេលលែងមានអូនក្បែរ»កញ្ញា សុខ សីឡាលីន រូបនេះពិតជារវល់ខ្លាំងសឹងរកពេលឲ្យខ្លួនឯងសម្រាកគ្មានផង។

ជាក់ស្ដែង កាលពីយប់មិញ បានឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងស្រីក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា សុខ សីឡាលីន ចូលរួមក្នុងកម្មវិធី សំនៀងតន្រ្តីជនពិការ ធ្វើឲ្យទស្សនិកជន នាំគ្នាទន្ទឹង រង់ចាំទស្សនាមិនតិចនោះទេ។

តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំង លើសពីនេះទៅទៀត នោះគឺតារាចម្រៀស្រី ដែលជាម្ចាស់បទ«ទឹកភ្នែកហូរគ្មានដង្ហើម» សុខ សីឡាលីន រូបនេះ មិនតែចូលរួមក្នុងកម្មវិធី សំនៀងតន្រ្តីជនពិការ នោះទេថែមទាំងបាន ជួយបរិច្ចាគថវិកាចំនួន ១០០ដុល្លារថែមទៀត ធ្វើឲ្យបណ្ដាអ្នកគាំទ្រមិនតិចនោះទេ បានលាន់មាត់សរសើរគ្រប់ៗគ្នា៕

សុខ សីឡលីន
សុខ សីឡលីន
សុខ សីឡលីន
សុខ សីឡលីន
សុខ សីឡលីន
សុខ សីឡលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សីឡាលីន