ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលនិយមតានដាន នូវរាល់ព័ត៌មានទាក់ទងនឹងជីវិតរបស់អ្នកសិល្បៈចាស់ៗ ប្រាកដជាបានដឹងអំពីស្ថានភាព របស់តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព លោកតាសង់ស៊ីស ដែលមានវ័យកាន់តែចាស់ និងមានជំងឺប្រចាំកាយ ដែលធ្វើឲ្យពិបាកនឹងនិយាយ រីឯជីវភាពក៏ពិបាក។

ទោះបីជាកំពុងស្ថិតក្នុងស្ថានភាពបែបនេះយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាកាលពីពេលថ្មីៗនេះ លោកនៅតែបានផ្តល់នូវសុភមង្គលទៅកាន់គ្រួសារ ជាពិសេសភរិយារបស់លោកនៅក្នុងថ្ងៃកំណើត ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់លោកគ្រប់គ្នាតែម្តង។

នៅក្នុងថ្ងៃកំណើតរបស់ភរិយាលោក ថ្វីបើមានតែនំខេកមួយយ៉ាងណាក្តី តែមើលទៅពិតជាមានសុភមង្គលខ្លាំង ជាងការធ្វើធំដុំទៅទៀត ព្រោះថាអត្ថន័យនៃសកម្មភាពរបស់លោក ថើបភរិយា បង្ហាញក្តីស្រលាញ់នោះពិតជាមានន័យជ្រៅ ពោរពេញដោយសុភមង្គលខ្លាំងតែម្តង។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរ ដល់លោកតាគ្រប់គ្នា ដែលវ័យច្រើនប៉ុណ្ណឹងហើយ លោកនៅតែផ្តល់នូវការស្រលាញ់ចំពោះភរិយា និងគ្រួសារខ្លាំង។ ទង្វើទាំងនេះ ក៏ជាគំរូដ៏ល្អមួយសម្រាប់បណ្តាអ្នកគាំទ្រ ក្មេងចាស់ប្រុសស្រីទាំងអស់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកតាសង់ ស៊ីស និងកូនប្រុស
លោកតាសង់ ស៊ីស និងកូនប្រុស
លោកតាសង់ ស៊ីស និងភរិយា
លោកតាសង់ ស៊ីស និងភរិយា
លោកតាសង់ ស៊ីស និងភរិយា
លោកតាសង់ ស៊ីស ក្នុងថ្ងៃកំណើតភរិយា
លោកតាសង់ ស៊ីស ក្នុងថ្ងៃកំណើតភរិយា
ថ្ងៃកំណើតភរិយាលោកតាសង់ ស៊ីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស