ហូឡង់៖ គ្រាប់បាល់ដ៏អស្ចារ្យនៅនាទីទី៩៦ ដែលជាគ្រាប់បាល់ Hat-Trick របស់ Lucas Moura បានធ្វើឱ្យក្តីសង្ឃឹមរបស់ Ajax ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រត្រូវរលាយសូន្យតែម្តង។ Tottenham Hotspurs ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិប បន្ទាប់ពីយកឈ្នះ Ajax ក្នុងលទ្ធផល ៣-២ (សរុប ៣-៣) ដោយរូបមន្តគ្រាប់បាល់ក្រៅដី។

ការប្រកួតរវាង Ajax និង Tottenham Hotspurs
ការប្រកួតរវាង Ajax និង Tottenham Hotspurs

គួរបញ្ជាក់ថា គ្រាប់បាល់ Hat-Trick របស់ Lucas Moura ធ្វើបានសម្រេចនៅនាទីទី ៥៥, ៥៩ និងនាទី ៩០+៦ ដោយឡែកសម្រាប់គ្រាប់បាល់របស់ Ajax វិញ ធ្វើបានសម្រេចដោយកីឡាករ De Ligt នៅនាទីទី ៥ និងមួយគ្រាប់ទៀតដោយកីឡាករ Ziyech នៅនាទីទី ៣៥។

ក្រុម Tottenham Hotspurs នឹងត្រូវឡើងទៅប៉ះក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ២ ខែមិថុនាខាងមុខនេះ នាទឹកដីកីឡដ្ឋាន Wanda Metropolitano ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Ajax និង Tottenham Hotspurs
ការប្រកួតរវាង Ajax និង Tottenham Hotspurs
ការប្រកួតរវាង Ajax និង Tottenham Hotspurs

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]