ថៃ៖ ជាការពិត នៅក្នុងពិភពសិល្បៈ ប្រសិនបើតារាណាម្នាក់ មានរឿងអាស្រូវ ពាក់ព័ន្ធនឹងអ្វីមួយ មិនថារឿងគ្រឿងញៀន ឬរឿងស្នេហាត្រីកោណ តារាមួយនោះ មិនអាចឈោងចាប់ឱកាស នូវតំណែងធំបានដូចតារាផ្សេងៗនោះទេ។

តូយ៉ាង ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយពី តារាសម្តែងស្រី នាង Matt ដែលកាលពីមួយរយៈមុន រូបនាង បានប្រកាសពីចំណងស្នេហារបស់នាង ជាមួយនឹងអតីតស្វាមី នាង Aff Taksaorn ដោយនាងនិយាយក្តែងៗថា ពួកគេ បានស្រលាញ់គ្នា ក្រោយពីលោក Songkran បានលែងលះជាមួយនឹង Aff Taksaorn។ ប៉ុន្តែទោះបីជា យ៉ាងណា ក៏ហ្វេនមិនបានជឿទេថា នៅតែគិតថា នាងដណ្តើមស្វាមី នាង ហើយក៏មានរូបថតមួយចំនួន ត្រូវបានបែកធ្លាយ ដែលពួកគេ ពិតជាណាត់ជួបគ្នា មុនលែងលះគ្នាមែន។

អ្វីដែលចាប់អារម្មណ៍ជាងនេះ ក្រោយពីនាង បានបង្ហាញទំនាក់ទំនងស្នេហា​ជាមួយនឹង លោកSongkran រួចមក គ្រប់យ៉ាង មិនបានធ្វើឲ្យនាងមានជីវិតល្អ នៅក្នុងសង្គមសិល្បៈទេ មានតែជួបតែបញ្ហាជាច្រើនទៅមុន។

Matt
Matt និង Songkran

ក្នុងនោះដែរ ផលអាក្រក់ ដែលនាង ទទួលបានពេលនេះ មានដូចជា៖

១) ធ្លាក់ប្រជាប្រិយភាពពីហ្វេន៖ ជាការពិត កាលពីមុន បើទោះបីជា នាងមិនមែនតារាលំដាប់ដូចជា នាង Yaya នាង Bella និងនាងTaew ក៏ដោយ ក៏នាងមានភាពល្បីល្បាញមិនធម្មតាដែរ។ ហើយរឿងមួយចំនួន ផលិតករ ក៏ឲ្យនាង លេងរឿងភាគច្រើនផងដែរ។ ប៉ុន្តែក្រោយពីរឿងអាស្រូវ បានកើតឡើងមក រឿងថ្មី ដែលនាងបានថតសម្តែងជាមួយនឹង​លោក Ohm Atshar ហាក់ដូចជា​មិនទទួលបាន អត្រាអ្នកមើលច្រើននោះទេ ហើយត្រូវមហាជន រិះគន់ច្រើនទៀតផង។ ចំណុចទាំងអស់នេះហើយ បានសបង្ហាញឲ្យឃើញថា ប្រជាប្រិយភាពរបស់នាង ធ្លាក់ចុះខ្លាំងណាស់ ទាំងរឿងភាគនោះ សាច់រឿងល្អមើល តែបែរជា មិនសូវមានអ្នកមើលទាល់តែសោះ។

២) បាត់បង់ទំនុកចិត្ត៖ បើប្រៀបធៀប កាលពីប៉ុន្មានឆ្នាំមុន នាង ជាតារាម្នាក់ ដែលត្រូវហ្វេន ចាប់អារម្មណ៍ស្តាប់នាង រាល់នាង ធ្វើការបទសម្ភាសន៍ ជាមួយនឹងអ្នកកាសែត។ ប៉ុន្តែក្រោយមក នាងស្ទើរតែ មិនធ្វើឲ្យហ្វេន ចង់យកត្រចៀកស្តាប់នោះទេ បើទោះបីជា ន័យរបស់នាងល្អ តែក្នុងចិត្តហ្វេន នៅតែគិតថា នាងអាក្រក់ក្នុងកែវភ្នែកពួកគេ។ ជាមួយគ្នានោះដែរ ក៏មានហ្វេនភាគច្រើន បាននិយាយថា ពួកគេ បានបាត់បង់ទំនុកចិត្តច្រើនណាស់ ក្រោយនាង ធ្វើរឿងអាក្រក់មួយនោះ ដោយសារតែ​កាលពីដំបូង នាងបានប្រាប់គេឯងថា ទាក់ទងគ្នា ក្រោយនាង Aff Taksaornលែងលះ ជាមួយនឹងស្វាមី តែតាមការពិត ទៅ គឺខុសស្រឡះ។

Matt

៣) បាត់បង់ជីវិតឯកជន៖ ទោះបីជា Matt ជាតារាក៏ដោយ ក៏កាលពីមុន សារព័ត៌មាន ឬហ្វេន បានទុកភាព ជាឯកជនឲ្យនាងច្រើន​ ព្រោះពេលខ្លះ ក្នុងនាមជាតារា ក៏ចង់បាន ភាពផ្ទាល់ខ្លួនខ្លះៗដែរ។ ប៉ុន្តែពេលនេះ មិនថានាងធ្វើអ្វី ត្រូវគេតាមដាន និងលួចថតគ្រប់យ៉ាង មិនថា នាងទៅទទួលទានអាហារនៅឯណា ជាមួយអ្នកណា ត្រូវគេ តាមប្រមាញ់ជានិច្ច។ មូលហេតុដែល ហ្វេនធ្វើបែបនេះ ក៏ព្រោះតែ ពួកគេព្យាយាមចង់ដឹងពី ជីវិតរបស់នាង ក្រោយទាក់ទងជាមួយនឹង លោក Sangkran ថាតើ មានជីវិតបែបណា។

៤) លែងមានឱកាសក្នុងការឈោងចាប់ កំពូលតារា៖ មិនបាច់សង្ឃឹមនោះទេ បើតារាណាមួយ មានរឿងអាស្រូវ គឺមិនអាចមានឱកាស ក្នុងការចាប់ជាកំពូលតារា ព្រោះថា បើសិន ជាតារាលំដាប់ ត្រូវមានតែរឿងល្អបំផុត ទាំងជីវិតគ្រួសារ និងជីវិតឯកជន។ ប៉ុន្តែងាកមកមើល នាង ត្រូវបានគេសន្និដ្ឋានថា នាងមិនអាច ចាប់យកឱកាសនេះបានទេ ដោយសារតែពេលនេះ សូម្បីតែរឿងភាគរបស់នាង លែងមានអ្នកមើលទៅហើយ ហើយស្ពតនីមួយៗ ក៏គេលែងត្រូវការ នាងថតដូចគ្នា ព្រោះថាបើគេយកនាង នឹងត្រូវមហាជន មិនពេញចិត្ត និងខឹងសម្បារ ទៅដល់ស្ពតនោះទៀត៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

Matt
Matt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]