បរទេស៖ កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា Google បានបញ្ចេញស្មាតហ្វូនកម្រិតថវិកាមួយ ដែលមានឈ្មោះថា Pixel 3A និង Pixel 3A XL

ដោយទូរស័ព្ទ Google Pixel 3A មានតម្លៃ ៣៩៩ដុល្លារ (តម្លៃនៅស្រុកគេ) ចំណែកឯ Google Pixel 3A XL វិញមានតម្លៃ ៤៧៩ដុល្លារ (តម្លៃនៅស្រុកគេ)។ ទូរស័ព្ទទាំងពីរម៉ូដែលនេះ សុទ្ធសឹងតែបំពាក់កាមេរ៉ានៅខាងមុខចំនួនតែមួយគ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែទោះវាមានមួយគ្រាប់មែន ប៉ុន្តែគុណភាពផលិតរូបភាពគឺមានការប្រហាក់ប្រហែលគ្នាទៅនឹងទូរស័ព្ទ Google Pixel 3 ដែរ។

គួរឱ្យដឹងផងដែរ ទូរស័ព្ទ Google Pixel 3 មានតម្លៃប្រមាណ ៧៩៩ដុល្លារ (តម្លៃនៅស្រុកគេ)។ ដូច្នេះ បើអ្នកទិញទូរស័ព្ទត្រឹមតែ Google Pixel 3A អ្នកអាចទទួលបានបទពិសោធន៍ថតរូបស្រដៀងទៅនឹង Pixel 3 ដែរ ហើយអាចសល់លុយបានពាក់កណ្តាលថែមទៀត។

ខាងក្រោមនេះគឺជា Spec មួយចំនួនរបស់ Pixel 3A និង Pixel 3A XL៖

-ទំហំផ្ទុក ៦៤GB

-កាមេរ៉ាខាងក្រោយ ១២មេហ្គាភិកសែល

-កាមេរ៉ាខាងមុខ ៨មេហ្គាភិកសែល

-ទំហំអេក្រង់ ៥.៦អ៊ីញ (Pixel 3A)

-ទំហំអេក្រង់ ៦.០អ៊ីញ (Pixel 3A XL)

-កម្លាំងថ្ម ៣,០០០មីលីអាំពែរ (Pixel 3A)

-កម្លាំងថ្ម ៣,៧០០មីលីអាំពែរ (Pixel 3A XL)

ដូច្នេះសម្រាប់ហ្វេនដែលនិយមប្រើប្រាស់ទូរស័ព្ទ Google និងស្រលាញ់ការថតរូបនោះ លោកអាចអ្នកសាកល្បងប្រើប្រាស់ទូរស័ព្ទនេះបាន លោកអ្នកប្រាកដជាមិនខកបំណងចំពោះកាមេរ៉ារបស់ទូរស័ព្ទទាំងពីរម៉ូដែលនេះទេ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]