ថៃ៖ បើទោះបីជា កំពូលតារាសម្ដែងប្រុសជើងចាស់ លោក Johnny Anfone បានចូលប្រឡូកក្នុងវិស័យសិល្បៈបានជាង២០ឆ្នាំហើយក៏ពិតមែន ប៉ុន្តែរូបលោកក៏នៅតែទទួលបានការគាំទ្រខ្លាំងមិនប្រែប្រួលនោះឡើយ។

ដោយឡែក បើងាកមកចាប់អារម្មណ៍ពីជីវិតគ្រួសាររបស់តារាប្រុសរូបនេះវិញ ឃើញថាសព្វថ្ងៃបានរស់នៅជួបជុំគ្នា យ៉ាងពោរពេញទៅដោយសុភមង្គល ដោយក្នុងនោះ សម្រាប់ចំណងដៃអាពាហ៍ពិពាហ៍រវាងលោក និងភរិយា គឺបានកូនស្រីម្នាក់ផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមរយៈការបើកបង្ហាញមុខមាត់ពិតជាលក្ខណៈគ្រួសារជាលើកដំបូង តារាសម្ដែងប្រុស លោក Johnny Anfone បានធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ពីរូបសម្រស់ដ៏ស្រស់ស្អាតកូនស្រីរបស់លោក ដែលមានឈ្មោះថាJinn ហើយអ្វីដែលរឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ កូនស្រីរបស់តារាប្រុសរូបនេះ ក៏បានក្ដោបឱកាសសម្ដែងជាតួឯកស្រី ជាលើកដំបូង ស្របពេលដែលនេះ ទើបតែជាការឈានចូលប្រឡូកក្នុងវិស័យសិល្បៈផងដែរ។

ជាមួយគ្នានោះដែរ ក៏មានមហាជនជាច្រើន បានសរសើរដល់គ្រួសារមួយនេះ មិនត្រឹមតែមានរូបសម្រស់ស្អាតៗ និងសង្ហាទេ ប៉ុន្តែបើនិយាយពីសមត្ថភាពសិល្បៈរបស់កញ្ញា Jinn ដែលជាកូនស្រី Johnnyវិញ គឺថាមិនចាញ់ឳពុករបស់នាងប៉ុន្មាននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គ្រួសារ Johnny
Johnny និងកូនស្រី
Jinn កូនស្រី Johnny
Jinn កូនស្រី Johnny
គ្រួសារ Johnny និងមិត្តសិល្បៈ
គ្រួសារ Johnny និងមិត្តសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]