ថៃ៖ រឿងភាគថៃ «Raeng Ngao»ជារឿងដែលទទួលបានប្រជាប្រិយភាពខ្លាំងកាលពីឆ្នាំ២០១២ ហើយមានការចូលរួមសម្តែងដោយតារាស្រីJanie Tienphosuwan លោកKen Phupoom និងតារាល្បីៗជាច្រើនរូបទៀត។

ដោយរឿងនេះទទួលបានការចូលចិត្តខ្លាំង និងមានការសំណូមពរជាច្រើនពីទស្សនិកជន អ្នកដឹកនាំរឿងក៏សម្រេចចិត្តថតរឿង Raeng Ngaoភាគ២។ ក្រោយទទួលដំណឹងថានឹងមានរឿង Raeng Ngaoភាគ២ អ្នកគាំទ្រសង្ឃឹមយ៉ាងខ្ពស់ថារឿងនេះនឹងប្រទាក់ក្រឡា ទស្សនាទៅជក់ចិត្តដូចជាភាគ១។ ប៉ុន្តែក្រោយពីរឿងនេះ ចាក់ផ្សាយបានពីរភាគនៅលើកញ្ចក់ទូរទស្សន៍ បែរជាទទួលបានការមិនពេញចិត្តច្រើនពីទស្សនិកជនទៅវិញ។

ទន្ទឹមនឹងការរិះគន់របស់អ្នកគាំទ្រ Janieតួឯកស្រីក្នុងនៅក្នុងរឿងផ្ទាល់ បានផុសនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ឆ្លើយតបយ៉ាងខ្លីទៅវិញថា « រឿងមិនមែនចប់ត្រឹមតែមួយថ្ងៃ ពីរថ្ងៃទេ កុំទាន់កាត់សេចក្តីណា៎ បើមិនអញ្ចឹងទេអ្នកនឹងក្លាយជាមនុស្សបន្ទាប់ #មុតានិយាយ» ។

ការផុសបែបនេះរបស់ Janie គឺគ្រាន់ចង់ឲ្យអ្នកគាំទ្របន្តការទស្សនា ព្រោះនេះគ្រាន់តែជាការចាប់ផ្តើមនៃសាច់រឿងតែប៉ុណ្ណោះ រឿងរ៉ាវតទៅមុខយ៉ាងណាទាល់តែតាមដានទស្សនាទើបដឹង៕

សូមទស្សនារូបភាពខាងក្រោម៖

Janie Tienphosuwan
Janie​ និង Ken
Janie​, Ken​ និងអ្នកដឹកនាំរឿង
ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]