ថៃ៖ បន្ទាប់ពីបញ្ចប់ភាពមមាញឹក ក្នុងការងារសិល្បៈរួចមក តារាស្រីថៃល្បីៗ៥នាក់ឆ្លៀតពេល ណាត់គ្នាដើរលំហែកាយ ដើម្បីកាត់បន្ថយភាពតានតឹងផងដែរ។ ម៉្យាងទៀត តារាទាំងនោះសុទ្ធសឹងតែជា មិត្តភក្ដិរួមការងារដ៏ល្អនឹងគ្នា និងមានសម្រស់ស្រស់សោភា មិនចាញ់គ្នានោះឡើយ។

ការដើរលំហែលើកនេះមានវត្តមានរបស់ តារាសម្ដែងថៃដ៏ល្បី Bella Ranee នាងPrem - Ranida Techasit តារាស្រី Mo Monchanok កញ្ញា Bua  Nalinthip និងស្រីស្អាត Sour Tassaneeya ផងដែរ។ អ្វីដែលពិសេស ដំណើរកម្សាន្តលើកនេះ ក្រុមនារីទាំងនេះបានសម្រេចចិត្តទៅ កម្សាន្តនៅឯឆ្នេរសមុទ្រដ៏ល្បីមួយ នៅប្រទេសថៃ ដែលមានឈ្មោះថា ឆ្នេរសមុទ្រភូកេត។

អមដោយទេសភាពដ៏ស្រស់ត្រកាល បូករួមនឹង ទឹកសមុទ្រដ៏ថ្លា បានបន្ថែមនូវសម្រស់របស់នារីទាំង៥ ឲ្យកាន់តែស្រស់ស្អាត មួយកំរិតទៀត។អ្វីដែលពិសេស តារាទាំងនេះ បានធ្វើឲ្យមហាជនសរសើរ មិនដាច់ពីមាត់ ពីសម្រស់របស់ពូកគេ ដែលស្ថិតក្នុងសម្លៀកបំពាក់ស៊ិចស៊ី តម្រូវតាមបរិយាកាស សមុទ្រដ៏ស្រស់ស្អាតនោះ៕ 

សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ
សម្រស់របស់តារាស្រី ពេលទៅលេងសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]