ចិន ៖ ចាប់តាំងពីពេលដែល តារាចម្រៀងសញ្ជាតិចិន Luhan បានចាកចេញពីក្រុម EXO និងផលិតកម្ម SM រួចមក រូបលោកហាក់ដូចជា ស្ងាត់ស្ងាត់សកម្មភាពខ្លាំង សូម្បីតែនៅក្នុងបណ្ដាញអ៊ីនធើណែត ក៏មិនសូវជាបង្ហោះរូបភាពអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្មាំមុន តារាប្រុសរូបសង្ហា រូបនេះ ធ្លាប់បានប្រកាសទំនាក់ទំនងស្នេហា ជាមួយនឹងតារាម៉ូដែលស្រីវ័យក្មេង ជនជាតិចិនគឺនាង Xiaotong។ មិនយូរប៉ុន្មាន ស្រាប់តែលេចលឺដំណឹងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា ថែមទៀតផង។ ប៉ុន្តែក្រោយមក ស្រាប់តែស្ងប់ស្ងាត់ទៅវិញ។

ក្នុងនោះដែរ មនុស្សជាច្រើនបាននិយាយថា ហេតុផលដែល Luhan ស្ងប់ស្ងាត់ពីសកម្មភាពសិល្បៈ ក៏ព្រោះតែរូបលោក ចង់ចំណាយពេលវេលាផ្ទាល់ខ្លួន ឲ្យបានច្រើន។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ជារឿយៗលោកតែងតែ ធ្វើការបង្ហោះរូបភាពថ្មី ដើម្បីឲ្យអ្នកគាំទ្របានឃើញ នៅពេលដែលលោក បានធ្វើអ្វីមួយថ្មី។ 

តួយ៉ាងដូចជា កាលពិថ្ងៃម្សិលមិញនេះ Luhan បានបង្ហោះរូបភាពថ្មីៗ ជាច្រើនសន្លឹក ដើម្បីបង្ហាញអ្នកគាំទ្រ នូវម៉ូតសក់ដ៏ថ្មីមួយរបស់ខ្លួន៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖  

រូបភាព Luhan
រូបភាព Luhan
រូបភាព Luhan
រូបភាព Luhan
រូបភាព Luhan
រូបភាព Luhan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]