បរទេស៖ Liverpool បានរង់ចាំរួចជាស្រេចនៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រៀមខ្លួនជួបនឹងក្រុមខ្លាំងមួយក្នុងចំណោម Ajax Asterdam និង Tottenham Hotspurs។ មុនការប្រកួតដ៏ជក់ចិត្តនេះចូលមកដល់ “ខ្មែរឡូត” សូមធ្វើការជម្រាបត្រួសៗនូវស្ថិតិមួយចំនួនរបស់ក្រុមទាំង២ មុននឹងសង្គ្រាមលើសមរភូមិវាលស្មៅពណ៌បៃតងនេះចាប់ផ្តើម។ គួររម្លឹកថា Spur ត្រូវបានក្រុម Ajax នាំមុខមុន ១-០ កាលពីជើងទី១ នៅឯកីឡដ្ឋាន New White Hart Lane របស់ខ្លួន។ យ៉ាងណាក្តី អព្ភូតហេតុនៅតែអាចកើតមានគ្រប់ពេលក្នុងពិភពបាល់ទាត់។

ការប្រកួតរវាង Spur និង Ajax

• ស្ថិតិ ៥ប្រកួតចុងក្រោយ

Ajax ដែលជាម្ចាស់ផ្ទះកំពុងមានទម្រង់លេងល្អគួរឱ្យកត់សម្គាល់ ជាក់ស្តែង ៥ប្រកួតចុងក្រោយនេះ Ajax នៅមិនទាន់ចាញ់នៅឡើយទេ ដោយបានយកឈ្នះ Ajax ២-១, ឈ្នះ Groningen ១-០, ឈ្នះ Vitesse ៤-២, ឈ្នះ Spur ១-០, ឈ្នះ Willem II ៤-០។ ដោយឡែក Spur វិញ ហាក់ដូចជាមិនសូវកាក់កបប៉ុន្មានទេ ដោយ ៥ប្រកួតចុងក្រោយនេះចាញ់៤ ឈ្នះ១ ដោយចាញ់ក្រុម Bournemouth, Ajax, Man City និងចុងក្រោយគេនេះគឺចាញ់ក្រុម West Ham ១-០ ដោយឈ្នះតែមួយប្រកួតប៉ុណ្ណោះពេលប៉ះ Brighton។

ដោយឡែកចំពោះប្រវត្តិជួបគ្នាវិញ ជ័យជម្នះរបស់ Ajax ១-០ គឺជាការជួបគ្នាជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបទាំងពីរ។ 

ក្រុមកីឡាកររបស់ Ajax
ការប្រកួតរវាង Spur ទល់នឹង Brighton

• កីឡាករអវត្តមាន

Ajax ហាក់មានប្រៀបជាង Spur បន្តិច ដោយត្រូវអវត្តមានកីឡាករ Carel Eiting តែម្នាក់ប៉ុណ្ណោះដោយសារបញ្ហារបួស។ ដោយឡែក Spur នឹងត្រូវអវត្តមានកីឡាករសំខាន់ជាច្រើននាក់ដោយសារបញ្ហារបួសរួមមាន: Jan Vertonghen, Erik Lamela, Serge Aurier, Harry Kane, Harry Winks និង Davinson Sanchez ជាដើម។ យ៉ាងណាមិញ Spurs ក៏ហាក់ធូរចិត្តបន្តិចដែរចំពោះការបង្ហាញខ្លួនរបស់ Son ក្រោយពីផុតបម្រាមពិន័យមួយប្រកួតរបស់គេ។ 

Harry Kane រងរបួស
Jan Vertonghen រងរបួស

សូមបញ្ជាក់ថា ការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Ajax និង Tottenham Hotspurs នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ០២:០០នាទីទាបភ្លឺ (យប់នេះ) ក្នុងទឹកដីកីឡដ្ឋាន Johan Cruyff Arena នាទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់៕ ចុះចំណែកប្រិយមិត្តយើងវិញ! ពេញចិត្តក្រុមមួយណាដែរ? Ajax ឬ Spur??

កីឡដ្ឋាន Johan Cruyff Arena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]