ភ្នំពេញ៖ ក្រុមហ៊ុន Thank AI Corporation (សែងអៃ ខប់ភើរេសិន) របស់ជប៉ុន បានបើកសាខានៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Thank AI Cambodia (សែង អៃ ខេមបូឌា) ហើយក្រុមហ៊ុននេះត្រូវបានប្រកាសជាផ្លូវការកាលពីចុងសប្តាហ៍នេះ ដែលមានទីតាំងស្ថិតនៅជាន់ទី៦ នៃអាគារភ្នំពេញលែនលេខ ១៤ ផ្លូវលេខ ៥៤៨ ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពិធីសម្ពោធក្រុមហ៊ុនជប៉ុន

លោក Makoto Fujiwara (ម៉ាកូតូ ហ្វូជីម៉ារ៉ា) នាយកក្រុមហ៊ុន Thank AI Corporation បានថ្លែងថា ដោយសារតែមានការពេញចិត្តកំណើនសេដ្ឋកិច្ចរីកលូតលាស់ជាបន្តបន្ទាប់ និងកំណើនកើនឡើងរបស់ប្រជាជនកម្ពុជា ពិសេសលើបញ្ហាថែទាំសុខភាព លោកបានសម្រេចចិត្តជាមួយមិត្តភក្តិជាជនជាតិខ្មែរ ហើយក៏សម្រេចចិត្តបង្កើតក្រុមហ៊ុននេះឡើងនៅកម្ពុជា។ 

លោកថា ក្រុមហ៊ុន Thank AI Cambodia នឹងរួមចំណែកធ្វើអោយពលរដ្ឋខ្មែរមានសុខភាពល្អ កម្លាំងមាំមួនតាមរយៈការប្រើប្រាស់ផលិតផល អាហារបំប៉នសុខភាពរបស់ជប៉ុន ដែលទទួលបានការគាំទ្រ និងប្រើប្រាស់ច្រើន និងមានភាពជោគជ័យជាបន្តបន្ទាប់នៅបណ្តាប្រទេសចំនួន ៧ រួចមកហើយដូចជា ប្រទេសជប៉ុន ប្រទេសហ្វីលីពីន សឹង្ហបូរី ទីក្រុងម៉ាកាវ កោះតៃវ៉ាន់ ទីក្រុងហុងកុង ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសវៀតណាម ហើយកម្ពុជាជាប្រទេសទី ៨ ដែល Thank AI មានវត្តមាន។ លោកថា ផលិតផលអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុន Thank AI មានទាំងប្រភេទម្ស៉ៅលាយទឹក ប្រភេទទឹក និងប្រភេទគ្រាប់ ដែលរលាយពេលដាក់ចូលក្នុងមាត់ ជួយបំប៉នសារធាតុរ៉ែនៅក្នុងរាងកាយធ្វើឱ្យសុខភាពមាំមួន ដែលអាចប្រើបានតាំងពីកូនក្មេងរហូតដល់មនុស្សចាស់។

លោក Makoto Fujiwara (ម៉ាកូតូ ហ្វូជីម៉ារ៉ា) បានបង្ហាញបំណងសំខាន់ ដែលក្រុមហ៊ុនលោកឈានជើងចូលទីផ្សារប្រទេសកម្ពុជា គឺចង់ឱ្យអតិថិជនអ្នកប្រើប្រាស់មានភាពជឿជាក់ និងទុកចិត្តលើផលិតផល ដែលក្រុមហ៊ុនលោកនាំចូល ព្រោះវាជាផលិតផលរបស់ជប៉ុនសុទ្ធសាធ មិនប៉ះពាល់សុខភាព ហើយប្រើប្រាស់បានគ្រប់វ័យ៕

ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន
ពិធីសម្ពោធក្រុមហ៊ុនជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]