ភ្នំពេញ៖ សូមអញ្ជើញមកណាហ្គាវើលដ៍ និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងសិល្បៈអបអរខួបលើកទី ២៤ ដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ដោយសេរី។

ណាហ្គាវើលដ៍ មានដាក់លក់ទុរេនកំពតដែលជាស្តេចផ្លែឈើដ៏មានឱជារសជាច្រើនជម្រើសនៅភោជនីយដ្ឋាន ៩ កន្លែង ពីឥឡូវនេះរហូតដល់ថ្ងៃទី១ មិថុនា។ ទុរេន និងបង្អែមទុរេនដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ មានតម្លៃចាប់ពី ២,៥០$ ដូចជាភីហ្សាទុរេន នំទុរេនបំពង សង់ខ្យាទុរេនជាមួយបាយដំណើប បង្អែមចាហួយមង្ឃុតលាយទុរេន និងសាច់ជ្រូកបីជាន់ខបែបកូរ៉េជាមួយទុរេន ។ល។ មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ក៏មានលក់នំស្រួយទុរេន និងនំមង្ឃុតជាច្រើនមុខនៅកន្លែងទទួលភ្ញៀវផងដែរ។

សូមអញ្ជើញមកពិសាទុរេនកំពត

ភោជនីយដ្ឋាន 2 Pangea (ធូភែនជា) ឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានបម្រើជូននូវអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃ ដែលមានគ្រឿងសមុទ្រស្រស់ៗ កន្លែងចម្អិនម្ហូបភ្លាមៗ ម្ហូបអាស៊ី ម្ហូបអឺរ៉ុប និងបង្អែមជាច្រើនមុខ តម្លៃ ៨$ ប៉ុណ្ណោះរាល់អ្នកញ៉ាំទី២។ អ្វីពិសេសដែលអ្នកគួរសាកល្បងមួយទៀត គឺអាហារថ្ងៃត្រង់ថ្ងៃអាទិត្យដែលមាននៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១:៣០ ព្រឹក និងមានការកម្សាន្តលក្ខណៈគ្រួសារសប្បាយៗជាច្រើនដូចជា ការគូររូបលើមុខ ការច្នៃប៉េងប៉ោងជារូបផ្សេងៗ ការសម្តែងសៀក និងការលេងឧបករណ៍ភ្លេងផ្ទាល់ដ៏ពីរោះដើម្បីកំដរភ្ញៀវនៅពេលកំពុងពិសាអាហារ។

ប្រសិនបើលោកអ្នកចង់សាកល្បងម្ហូបចិនរសជាតិដើម សូមអញ្ជើញទៅភោជនីយដ្ឋានចិនប្រណីត Fortune Palace និង Hall of Golden Chimes ដែលមានមុខម្ហូបចិន និងម្ហូបចិនកាតាំងថ្មីៗរៀងរាល់ថ្ងៃ ឬលោកអ្នកអាចទៅពិសាអាហារឌីមសាំពិសេសពេលថ្ងៃត្រង់នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ។

សម្រាប់អ្នកដែលចង់ពិសាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ សូមអញ្ជើញទៅពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea (ដឹ ភែនជា) ចាប់ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។ លោកអ្នក នឹងបានពិសាអាហារប៊ុហ្វេពិសេស និងម្ហូបខ្មែររសជាតិដើមមកពីទូទាំងប្រទេសកម្ពុជា ព្រមទាំងទស្សនាការសម្តែងរបាំអប្សរា និងស្តាប់ភ្លេងប្រពៃណីខ្មែរដ៏ពីរោះក្នុងពេលតែមួយ។

រីករាយទស្សនាការសម្តែងអបអរខួបលើកទី ២៤

មួយទៀត លោកអ្នកអាចមកទស្សនាការសម្តែងសិល្បៈអបអរខួបលើកទី២៤ របស់ណាហ្គាវើលដ៍ដោយសេរីចាប់ពីម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ដែលចូលរួមសម្តែងដោយអ្នកចម្រៀង និងអ្នករបាំជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ ហើយលោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយពួកគេ និងថតរូបនៅក្រោម “ដើមឈើលុយ” របស់យើងក៏បាន។

ជាចុងក្រោយ លោកអ្នកអាចទទួលយកនូវបទពិសោធន៍ដ៏មានសេចក្តីសុខជាមួយកញ្ចប់សេវាកម្មស្ប៉ាហ្គោលនៅមណ្ឌលស្ប៉ាប្រណីតឈ្នះពានរង្វាន់ ២ កន្លែងរបស់ណាហ្គាវើលដ៍ គឺមណ្ឌលស្ប៉ា The Spa at NagaWorld ឬ The Elixir of Life រយៈពេល ១២០ នាទី ម្នាក់ ៩៨$ ប៉ុណ្ណោះដែលមានការម៉ាស្សាដោយម៉ាស់មុខពណ៌មាសបុរាណ និងការម៉ាស្សាដោយប្រើប្រេងអូលីវ។

ដើម្បីទទួលនូវបទពិសោធន៍នៃការពិសាម្ហូបអាហារមកពីជុំវិញពិភពលោក ទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យ និងកម្មវិធីកម្សាន្តជាច្រើនទៀត សូមអញ្ជើញមកណាហ្គាវើលដ៍ក្នុងថ្ងៃនេះ ដើម្បីអបអរខួបលើកទី២៤ របស់ណាហ្គាវើលដ៍ជាមួយគ្នា៕

ភោជនីយដ្ឋានចិនប្រណីតរបស់ណាហ្គាវើលដ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]