ភ្នំពេញ៖ បន្ទាប់ពីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃរយៈដៃគូសហការផ្ទេរប្រាក់របស់ខ្លួន គឺក្រុមហ៊ុន ឌី ម៉ាន់នី។

ការដាក់ឲ្យដំណើរការសេវាកម្មថ្មីនេះ គឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ឌី ម៉ាន់នី សម្រាប់សេវាកម្មទទួលប្រាក់ដែលផ្ទេរពីប្រទេសកម្ពុជា។ សេវាកម្មថ្មីនេះត្រូវបានគេរំពឹងថានឹងផ្តល់ជាលទ្ធភាពជាច្រើនសម្រាប់បុគ្គល និងម្ចាស់អាជីវកម្មជាជនជាតិថៃ ដែលបើកដំណើរការអាជីវកម្មរបស់ពួកគេ និងមានតម្រូវការក្នុងការការផ្ញើប្រាក់ទៅវិញទៅមករវាងប្រទេសថៃ និងកម្ពុជា។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងមានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ គឺជាជោគជ័យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃសេវាផ្ទេរប្រាក់អន្តរជាតិ ហើយវាក៏បានបង្ហាញថា អតិថិជនវីងអាចធ្វើប្រតិបត្តិការរឹតតែច្រើនឡើងៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលមានលទ្ធភាពផ្សារភ្ជាប់អ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជាទៅផ្នែកផ្សេងៗនៃពិភពលោក។ លោក ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា៖

«តាមរយៈភាពងាយស្រួលនៃកម្មវិធីស្មាតហ្វូនវីង ប្រជាជនកម្ពុជាក៏ដូចជាអ្នកជំនាញដែលរស់នៅក្នុងប្រទេសនឹងអាចផ្ទេរប្រាក់ទៅប្រទេសថៃភ្លាមៗ ហើយអ្នកទទួលនឹងអាចដកប្រាក់បាននៅតាមសាខាណាមួយរបស់ Sawadeeshop ក៏ដូចជាធនាគារដៃគូទាំង ៣១ របស់ក្រុមហ៊ុន ឌី ម៉ាន់នី នៅក្នុងប្រទេសថៃ»។
វីង ពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិ

លោក Aswin Phlapongphanich នាយកប្រតិបត្តិក្រុមហ៊ុន Sawasdeeshop តំណាងក្រុមហ៊ុន ឌី ម៉ាន់នី មានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះបង្ហាញថា វាពិតជាមានកំណើននៃតម្រូវការផ្ទេរប្រាក់រវាងប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន ឌី ម៉ាន់នី ក្នុងការចាប់ដៃគូជាមួយវីងក្នុងការផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពសម្រាប់ប្រជាជនថៃទាំងអស់ក្នុងការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃ។លោក Aswin Phlapongphanich មានប្រសាសន៍ថា៖

«យើងសង្ឃឹមថាការចាប់ផ្តើមសេវាកម្មថ្មីនេះ នឹងជួយដល់កំណើននៃវិនិយោគរបស់ថៃនៅកម្ពុជា ដែលនឹងនាំមកនូវការងារកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា និងកំណើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស»។
វីង ពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិ

សេវាកម្មថ្មីនេះ ត្រូវបានរំពឹងថានឹងផ្តល់នូវលទ្ធផលវិជ្ជមានដូចគ្នានឹងសេវាកម្មមុនៗដែរ (ផ្ទេរប្រាក់ពីប្រទេសថៃទៅកាន់ប្រទេសកម្ពុជា)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]