ថៃ៖ តារាសម្ដែងប្រុស លោក Alek និងតារាស្រី កញ្ញា Toey ត្រូវគេចាត់ទុកថាជាគូស្នេហ៍មួយគូ ដែលមានភាពផ្អែមល្ហែម និងចេះមើលថែគ្នាទៅវិញទៅមក ស្ទើរតែគ្រប់ពេលវេលាដែលអ្នកទាំងពីរនៅជិតគ្នាតែម្ដង។

ដោយឡែក កាលពីពេលថ្មីៗនេះ ក៏ទើបតែលេចលឺព័ត៌មាន ដែលថា តារាសម្ដែងប្រុស លោក Alek និងកញ្ញា Toey មានគម្រោងចង់រៀបការឆ្នាំក្រោយ ប៉ុន្តែភ្លាមៗនោះ ត្រូវបានលោក Alek ចេញមុខមកបដិសេដ និងជាពិសេសបានផ្ដល់បទសម្ភាសន៍មួយជាមួយអ្នកកាសែត ដោយបាននិយាយរៀបរាប់ ពីរឿងនេះយ៉ាងដូច្នោះថា៖

«ពេលនេះខ្ញុំទើបតែអាយុ២៩ឆ្នាំ មិនទាន់គិតជ្រៅពេកទេសម្រាប់រឿងនេះ ព្រោះរាល់ថ្ងៃនេះ ខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើ ហើយខ្ញុំក៏ត្រូវផ្តោតទៅលើការងារជាសំខាន់។ ខ្ញុំគិតថា ចាំដល់អាយុខ្ទង់៣០ជាងចាំគិតទៀត ចង់ទុកពេលរកលុយសិន បើស្រលាញ់គ្នាពិតចាំបន្តិចទៀតក៏មិនអីដែរ ព្រោះថាពួកយើងទាំងពីរ ក៏បានរៀបចំគម្រោងសាងគ្រួសារមួយ ដែលពេញលេញសម្រាប់ពេលអនាគតរួចហើយដែរ»។

គួររម្លឹកផងដែរថា បើគិតមកទល់ពេលនេះ ពួកគេទាំងពីរស្រលាញ់គ្នា បានជាង២ឆ្នាំហើយ តែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះ គឺក្តីស្រលាញ់ ដែលពួកគេមានឲ្យគ្នាទៅវិញទៅមក កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

Alek
Alek
Alek និងToey
Alek និងToey
Alek និងToey
Alek និងToey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]