រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការឃាត់​ខ្លួន​ជនជាតិចិនប្រុស-ស្រីជិត៣០នាក់ ​លើ​បទ​ល្មើ​ស​ដែល​តែង​តែ​កើត​មានដដែលៗ​ គឺជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អុីនធើរណេត ដែលការ​បង្ក្រាប​ធ្វើឡើង​​កាលពីម៉ោង០៣ និង​៣០នាទីរសៀលថ្ងៃទី០៧ ឧសភា ស្ថិតនៅ​ចំណុចផ្ទះវីឡាគ្មានលេខ លើផ្លូវលំ ភូមិ​សំរោង សង្កាត់ឃ្មួញ ខណ្ឌសែន​សុខ ហើយក៏បង្កការភ្ញាក់​ផ្អើល​ជាខ្លាំងផងដែរ ។

សេចក្តីរាយការណ៍បន្តថា ជនជាតិចិនគឺមានចំនួនសរុប​​២៨នាក់ មានប្រុសនិងស្រី តែ​មិនទាន់ស្គាល់​ឈ្មោះនោះទេ ។ ក្នុង​ការ​បង្ក្រាបនោះ ត្រូវ​កម្លាំង​រឹបអូសវត្ថុតាង​ជាច្រើន មានដូចជា​ទូរស័ព្ទដៃ១៥គ្រឿង, អាយផេត៥គ្រឿង ម៉ាស៊ីន​បែងចែកអុីនធើរណេត​៦គ្រឿង ដុំភ្លើង១ ឡេបថប៣គ្រឿង ម៉ាស៊ីន​បំផ្លាញ​ក្រដាស១គ្រឿង ម៉ាស៊ីន​ព្រីន១គ្រេឿង ឯកសារមួយចំនួន ​រថយន្តឡិចស៊ីសRX300មួយគ្រឿង និង​ម៉ា​ស៊ីនថតរូប១គ្រឿងទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងស្ថិត​នៅ​នាយកដ្ឋាន​ប្រឆាំាងបទ​ល្មើសភេវកម្ម​និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បី​​ធ្វើការសាកសួរបន្ត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]