ភ្នំពេញ៖ ក្រៅពីមានការងាររវល់ប្រចាំថ្ងៃ ពិធីការិនីដ៏ល្បីឈ្មោះអ្នកនាង គង់ សុជាតិ បានមើលថែកូនៗ និងផ្តល់សុភមង្គលទៅកាន់ពួកគេពោរពេញដោយភាពកក់ក្តៅ បង្ហាត់បង្រៀនកូនៗ សាកសមជាម្តាយល្អយ៉ាងខ្លាំង។

ដោយឡែកប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ជារៀងរាល់ឆ្នាំតារាស្រីរូបនេះតែងតែរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះកូនស្រីរបស់ខ្លូន រៀនពូកែទទួលបានចំណាត់ថ្នាក់ល្អ ក៏ដូចជាពានរង្វាន់ និងមេដាយមាស ប្រាក់ជាច្រើន។

ជាក់ស្តែងនាព្រឹកនេះដែរ តារារូបនេះបានបណ្តើរកូនស្រីជាទីស្រលាញ់របស់ខ្លូន ទៅទទួលពានរង្វាន់ និងមេដាយម្តងទៀតនៅក្នុងឆ្នាំនេះ។ ដែលក្នុងនោះ ខុសពីរាល់ឆ្នាំ ដោយកូននាងទទួលបានមេដាយ រៀនពូកែខ្លាំង រហូតបានដល់ទៅ៤ឯណោះ។

ជាមួយគ្នានេះដែរ ក្នុងនាមជាម្តាយមួយរូប តារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នោះថា៖«ពិតជាអស្ចារ្យណាស់កូនស្រីម្តាយ លើកនេះមិនមែនយកមួយ តែយករហូតដល់ទៅ ៥ មេដៃឲ្យម្តាយនិងក្រុមគ្រួសារ ពិតជាមហាកិត្តយសណាស់ដែលកូនដោយគន្លងបែបនេះ ហើយម្តាយគ្មានពាក្យអ្វីក្រៅពីជូនពរជយ័ឲ្យកូនជោគជោយនៅក្នុងជីវិត ស្រលាញ់កូនស្រីបំផុត Nemo!!»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គង់ សុជាតិ
គង់ សុជាតិ និងកូនស្រី
កូនស្រីគង់ សុជាតិ ទទួលបានមេដាយ៥
កូនស្រីគង់ សុជាតិ ទទួលបានមេដាយ៥
កូនស្រីគង់ សុជាតិ ទទួលបានមេដាយ៥
កូនស្រីគង់ សុជាតិ ទទួលបានមេដាយ៥
កូនស្រីគង់ សុជាតិ ទទួលបានមេដាយ៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ