ថៃ៖ អាចនិយាយបានថាជាព័ត៌មានដ៏កក្រើកសម្រាប់ពេលមួយរយៈមុន ទាក់ទងស្នេហាឈានដល់ការចែកផ្លូវគ្នារវាងតារាសម្តែងYingying និងតារាសម្តែងប្រុស Toomtam ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿថាមានរឿងបែបនេះកើតឡើង ព្រោះពួកគេទាំងពីរស្រលាញ់គ្នាស្អិតរមួតខ្លាំងណាស់។

ទៀតសោតរឿងកាន់តែក្តៅជាងនេះ ក្រោយពេលលេចលឺដំណឹងចែកផ្លូវគ្នាមិនទាន់បានប៉ុន្មានផង ស្រាប់តែមានការបែកធ្លាយរូបថតជាច្រើនសន្លឹករបស់ Toomtam មានភាពស្និទ្ធស្នាលគ្នាជាមួយតារាសម្តែងស្រីសញ្ជាតិឡាវ កញ្ញាLouknum។

Louknum ត្រូវបានគេសង្ស័យថាជា ជនទីបីចូលមកបំបែកបំបាក់ស្នេហារបស់Yingying និងToomtam។ ទាក់ទងនឹងបញ្ហានេះ Louknumផ្ទាល់មកក៏មិនបានចេញមុខមកបកស្រាយភ្លាមៗដែរ។ រហូតមកដល់ថ្ងៃទី០៧ ខែឧសភាម្សិលមិញនេះ នាងបានផុសបកស្រាយពិទំនាក់ទំនងជាមួយ Toomtam នៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួនយ៉ាងដូច្នោះថា៖

«Numសូមបកស្រាយរឿងរ៉ាវទាំងអស់ដែលបានកើតឡើងនៅទៅនេះ Numសុំទោសដែលចេញមកបកស្រាយយឺតបន្តិច តែខ្ញុំមិនចង់ឲ្យអ្នកគ្រប់គ្នាគិតតែខ្លួនឯង។ ជាមួយនឹង Toomtam គ្រាន់តែជាពេលមួយដែលយើងធ្វើការរួមគ្នា ហើយជិតស្និទ្ធនឹងគ្នាពិតមែន ហើយសម្រាប់រូបដែលគ្រប់គ្នាបានឃើញវាអាចនឹងមានការលើសលស់។ ខ្ញុំសុំទោសម្តងទៀត ពេលនេះខ្ញុំនិងបង Toomtam គ្រាន់តែជាមិត្តរួមការងារ មិនមានអ្វីលើសពីនេះទេ។ Numសុំទោសអ្នកគ្រប់គ្នា សុំទោសដែលខ្ញុំស្ងាត់ដោយមិនមានការបកស្រាយ ខ្ញុំនឹងព្យាយាមធ្វើខ្លួនឲ្យល្អ និងមិនឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតទេ។ សុំទោសបងប្អូនប្រជាជនថៃ បងប្អូនប្រជាជនឡាវ បងToomtam បងYingying បងៗអ្នកសារព័ត៌មានគ្រប់គ្នា សូមឲ្យរឿងនេះជាមេរៀនសម្រាប់Numទៅចុះ»។

ក្រោយពីបានឃើញការបកស្រាយរបស់ Louknum មានមហាជនជាច្រើននៅតែមានការខឹងសម្បារ និងមិនយល់ស្របចំពោះហេតុផលដែលនាងបានបកស្រាយ។ ប៉ុន្តែជាមួយគ្នានេះដែរក៏ក្រុមអ្នកគាំទ្រមួយចំនួននៅចាំផ្តល់កម្លាំងដល់ Louknumដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?

Louknum
Louknum
Toomtam និងLouknum
រូបភាពស្និទ្ធស្នាលដែលបែកធ្លាយ
រូបភាពស្និទ្ធស្នាលដែលបែកធ្លាយ
រូបភាពស្និទ្ធស្នាលដែលបែកធ្លាយ
Toomtam និង Yingying
Toomtam និង Yingying
Toomtam និង Yingying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]