បរទេស៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម ក្រោយពេលឃើញតារាចម្រៀងដ៏ល្បីនាង Miley Cyrus បង្ហោះរូបថតមួយសន្លឹក ជាមួយស្វាមី ដោយភ្ជាប់ជាមួយសារដ៏ខ្លី ប៉ុន្តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន។

យ៉ាងណាមិញ សម្រាប់សារដ៏ខ្លីនោះ នាង Miley Cyrus បានសរសេរថា៖ “Daddy & Mummy”។ ហើយសារនេះដែរ បានធ្វើឲ្យអ្នកគាំទ្រសង្ស័យថា តារាចម្រៀងរូបនេះ កំពុងតែពរពោះកូនដំបូង ជាមិនខាននោះទេ។

គួររម្លឹកដែរថា នាង Miley និងលោក Liam Hemsworth បានរៀបការជាមួយគ្នាអស់រយៈពេលជាង ៥ ខែមកហើយ។ ហើយនេះអាចជាពេលវេលា ដ៏ល្អបំផុត បើសិនជាពួកគេចង់បានសមាជិកថ្មីសម្រាប់គ្រួសាររបស់ពួកគេ។

ទោះជាយ៉ាងណាក្តី សម្រាប់ពាក្យចចាមអារ៉ាម និងមន្ទិលសង្ស័យពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រនេះ គេមិនទាន់ទទួលការបញ្ជាក់ពីសាមីខ្លួនទាំងសងខាងនោះទេ។ ក៏ប៉ុន្តែអ្នកគាំទ្រក៏រំពឹងទុកថា ចំពោះរឿងមានផ្ទៃពោះរបស់អ្នកទាំងពីរ អាចនឹងក្លាយជាការពិតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Miley Cyrus
Miley Cyrus
Miley Cyrus និងស្វាមី
Miley Cyrus និងស្វាមី
រូបដែល Miley បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]