អង់គ្លេស៖ ជ័យជម្នះដ៏មិនគួរឱ្យជឿរបស់ Liverpool គឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់អ្នកគាំទ្ររបស់ក្រុមនេះ ជាពិសេសគឺបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ទស្សនិកជន និងអ្នកគាំទ្របាល់ទាត់ទាំងអស់នៅលើពិភពលោក។ មុនការប្រកួតនេះមកដល់ មានមនុស្សតិចណាស់ដែលជឿថា Liverpool អាចធ្វើការវាយបកទម្លាក់ Barcelona បាន ដើម្បីឡើងទៅកាន់វគ្គបន្ត។ ប៉ុន្តែសម្រាប់អ្នកចាំទី Allison Becker ហាក់ដឹងមុន នឹងមានជំនឿចិត្តរួចស្រេចទៅហើយថា Liverpool នឹងអាចធ្វើបាន។

ក្រៅពីរួមចំណែករារាំងសំណាញ់ទីយ៉ាងល្អសម្រាប់ក្រុម Liverpool កាលពីយប់មិញនេះ Allison ក៏ធ្លាប់បំពេញតួនាទីនេះ និងទម្លាក់ Barcelona យ៉ាងមិនគួរឱ្យជឿដែរកាលពីរដូវកាលមុន នាការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ដែល Barcelona ត្រូវប៉ះនឹង AS Roma។ ប៉ុន្តែគួរឱ្យសោកស្តាយដែលកាលនោះ AS Roma ត្រូវធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារថ្វីជើងរបស់ Liverpool នេះឯង៕

កីឡាករ Allison Becker
Allison Becker
Allison ចាំទីក្នុងការប្រកួត AS Roma ទល់នឹង Barcelona
Allison ចាំទីក្នុងការប្រកួត Liverpool ទល់នឹង Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]