កូរ៉េខាងត្បូង ៖ តារាចម្រៀងប្រុស សម្លេងផ្អែមស្រទន់ Park Jimin សមាជិកក្រុម BTS ថ្មីៗនេះ ទើបតែបានធ្វើការបរិច្ចាគ ប្រាប់រាប់លានវ៉ុន សម្រាប់ជាការផ្គត់ផ្គង់ដល់ សិស្សនិស្សិតដែលកំពុងជួបការខ្វះខាត នៅឯ Busan ដែលជាស្រុកកំណើតរបស់លោក។

នេះបើយោងតាម ការិយាល័យផ្នែកអប់រំ នៅទីក្រុង Busan បានឲ្យដឹងថា កាលពីថ្ងៃទី ៧ ខែឧសភា ម្សិលមិញនេះ Jimin បានផ្ដល់នូវអំណោយសប្បុរសធម៌ ជាទឹកប្រាក់ចំនួន ១០០លានវ៉ុន (ប្រហែល ៨៥.៣០០ ដុល្លារ) ទៅកាន់ការិយាល័យផ្នែកអប់រំ ទីក្រុង Busan តាមរយៈឪពុករបស់លោកផ្ទាល់។

ការបរិច្ចាគនេះ គឺនៅក្នុងគោលបំណង ចង់ផ្គត់ផ្គង់ ក៏ដូចជាផ្ដល់ភាពងាយស្រួល ដល់សិស្សនិស្សិត ដែលរកចំណូលបានទាប ហើយកំពុងបន្តការសិក្សា នៅក្នុងសាលារៀនចំនួន ១៦ នៅក្នុងទីក្រុង Busan។

ក្នុងនោះដែរ ការិយាល័យផ្នែកអប់រំ ប្រចាំនៅទីក្រុង Busan ក៏បានរំលឹកផងដែរថា នេះមិនមែនជាលើកទី១ ឡើយដែល Jimin បានធ្វើសកម្មភាពសប្បុរសធម៌ សម្រាប់សិស្សនិស្សិតបែបនេះ។ ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ Jimin ក៏ធ្លាប់បានផ្ដល់អាហារូបករណ៍ជូន សិស្សនិស្សិតចំនួន ៦០នាក់ ដើម្បីបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថែមទាំងចុះហត្ថលេខាលើ អាល់ប៊ុមចម្រៀងឲ្យពួកគេ និងចេញថ្លៃឯកសណ្ឋានសិស្សថ្នាក់អនុវិទ្យាល័យចំនួន ១០ នាក់ថែមទៀតផង។ 

ជាការពិតណាស់ ទោះបីជាមានការងារមមាញឹកប៉ុណ្ណាក៏ដោយ Jimin តែងតែយកចិត្តទុកដាក់ ចំពោះមនុស្សជុំវិញបង្ហាញ ពិសេសមនុស្សនៅក្នុងស្រុកកំណើត របស់ខ្លួនតែម្ដង។ លោកបានបន្តការ ចែករំលែកក្ដីស្រលាញ់ តាមរយៈការធ្វើការបរិច្ចាគផ្សេងៗ ហើយនេះក៏ជាគំរូដ៏ល្អ សម្រាប់អ្នកគាំទ្រផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព ឪពុករបស់ Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]