ចិន៖ ការឈ្លោះប្រកែកគ្នាពិតជាលំបាក និងហត់សម្រាប់មនុស្សជាច្រើន ប៉ុន្តែឥឡូវនេះលោកអ្នកមិនចាំបាច់បារម្ភទៀតទេ ព្រោះតែថ្មីៗនេះនៅចិន មានសេវាជួលអ្នកឯកទេសឈ្លោះគ្នាជំនួសអ្នកទៀត។

យោងតាមប្រភពសារព័ត៌មានចិនមួយបានឱ្យដឹងថា ថ្មីៗនេះនៅលើគេហទំព័រ Taobao ដែលជាគេហទំព័រទិញទំនិញអនឡាញដ៏ធំមួយនៅក្នុងស្រុកចិន មានហាងមួយផ្តល់សេវាជួលអ្នកឯកទេសឈ្លោះគ្នាជំនួស។ ដោយសេវានេះត្រូវចំណាយប្រាក់ចាប់ពី ៥យ័ន(០.៧៤ដុល្លារ) ដល់ទៅ២០យ័ន(២.៩៥ដុល្លារ) តែប៉ុណ្ណោះ។

នៅពេលអ្នកប្រើប្រាស់សេវានេះ អ្នកឯកទេសឈ្លោះគ្នានឹងខល ឬផ្ញើសារទៅគោលដៅជម្លោះរបស់អ្នក ដើម្បីឈ្លោះគ្នាឱ្យអ្នក។ ប៉ុន្តែមុនពេលពួកគេធ្វើសកម្មភាពទាំងនេះ លោកអ្នកត្រូវតែឆ្លើយនូវសំណួរមួយចំនួនសិន ដូចជា៖ តើអ្នកចង់ឈ្លោះគ្នារឿងអ្វី? តើអ្នកចង់ប្រើប្រាស់ភាសាបែបម៉េច? តើអ្នកចង់ឈ្លោះប៉ុន្មាននាទី? និងសំណួរពាក់ព័ន្ធផ្សេងៗទៀត។

ក្រោយមក លោកអ្នកត្រូវតែទូទាត់ប្រាក់ទៅតាម WeChat ឬ QQ ជាមុនសិន ទើបពួកគេចាប់ផ្តើមឈ្លោះគ្នាឱ្យអ្នក។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចោទជាសំណួរទៅវិញថា ចុះប្រសិនបើការឈ្លោះគ្នានេះចាញ់ តើត្រូវសងប្រាក់វិញទេ? ចុះប្រសិនបើភាគីជម្លោះប្តឹងនោះ តើអ្នកណាជាអ្នកទទួលខុសត្រូវ អ្នកឯកទេសឈ្លោះគ្នា ឬក៏អតិថិជនដែលប្រើប្រាស់សេវាកម្មនេះ៕

តម្លៃជួលអ្នកឯកទេសឈ្លោះគ្នាឱ្យអ្នកនៅលើ Taobao
តម្លៃជួលអ្នកឯកទេសឈ្លោះគ្នាឱ្យអ្នកនៅលើ Taobao
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]