កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយពីករណីបេក្ខជននៅក្នុងកម្មវិធី Produce X 101 ឈ្មោះថា Yoon Seo Bin ដែលបច្ចុប្បន្នលោកជាក្មេងហ្វឹកហាត់នៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម JYP បានត្រូវគេទម្លាយការពិតថា លោកធ្លាប់ជាក្មេងជើងកាងប្រចាំសាលាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។

ក្រោយរឿងបាននេះសាយភាយពេញបណ្តាញអ៊ីនធើណែត មានមហាជនជាច្រើនសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះទង្វើរកន្លងមករបស់ Yoon Seo Bin ហើយពួកគេថែមទាំងទន្ទឹងរង់ចាំ ការចាត់វិធានការចំពោះរឿងនេះរបស់ផលិកម្មJYPផងដែរ។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ JYP Entertainment បានឲ្យដឹងថា ខាងផលិតកម្មសម្រេចបញ្ចប់កិច្ចសន្យាជាមួយ Yoon Seo Bin ដោយសំណេររៀបរាប់យ៉ាងលម្អិតថា៖

« សួរស្តីនេះគឺ JYP Entertainment

នេះគឺជាសេចក្តីថ្លែងការណ៍ទាក់ទងនឹងកេ្មងហ្វឹកហាត់ Yoon Seo Bin

ក្រោយពីធ្វើការពិចារណា បានឲ្យដឹងថាគេមិនបានអនុវត្តន៍តាមច្បាប់របស់ JYP ពួកយើងសម្រេចថា បញ្ចប់កិច្ចសន្យាជាមួយកេ្មងហ្វឹកហាត់ Yoon Seo Bin ដែលបច្ចុប្បន្នជាបេក្ខជននៅក្នុងកម្មវិធី Produce X 101 របស់ Mnet។ ហេតុដូចនេះហើយ Yoon Seo Bin ក៏ត្រូវដើរចេញពីកម្មវិធីដូចគ្នា»៕ 

Yoon Seo Bin
Yoon Seo Bin
Yoon Seo Bin
រូបភាពមិនល្អដែលបែកធ្លាយ
រូបភាពមិនល្អដែលបែកធ្លាយ
រូបភាពមិនល្អដែលបែកធ្លាយ
រូបភាពមិនល្អដែលបែកធ្លាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]