កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ មានកម្មវិធីមួយគឺ Met Gala ដែលប្រមូលផ្ដុំដោយ តារាល្បីៗជាច្រើនដួង អមដោយការតែងខ្លួនបែបប្លែកៗ មានដូចជា katy Perryនិង Zendaya ព្រមទាំងតារាជាច្រើនទៀត។ អ្វីដែលធ្វើឲ្យមហាជនខកចិត្តខ្លាំងនោះគឺ មិនបានឃើញវត្តមាន របស់ក្រុមតារាចម្រៀងកូរ៉េដ៏ល្បី Blackpink នោះឡើយ។

បើនិយាយពីកម្មវិធី Met Galaនេះ អ្នកគាំទ្ររបស់Blackpink រំពឹងទុកមុនយ៉ាងខ្លាំងថា ក្រុមតារាស្រីទាំងនេះនឹងចូលរួម ជាមួយការតែងខ្លួនប្លែកៗរបស់ពូកគេ។ ប៉ុន្តែផ្ទុយទៅវិញ Blackpink មិនបានចូលរួមនោះទេ ហេតុនេះហើយ ទើបអ្នកគាំទ្ររបស់ពួកគេ សម្រេចចិត្តធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល។

ដោយសារតែការស្រឡាញ់ និងចង់ឃើញវត្តមានរបស់ Blackpinkនៅក្នុងកម្មវិធីនោះ ហ្វេនៗបានធ្វើការ កាត់តយករូបភាព សមាជិកម្នាក់ក្នុងក្រុមនោះ ដើម្បីបញ្ជាក់ថា ពូកគេ ក៏មានវត្តមាននៅទីនោះដែរ។ លើសពីនេះ Jennie ជាសមាជិកម្នាក់ ដែលមាន ស្ទាយ៏សម្លៀកបំពាក់ ព្រមទាំងការលេងខ្លួនបែបប្លែកៗទៀតនោះ ទើបគេសម្រេចចិត្តជ្រើសរើសរូបនាង យកមកកាត់តដែលមើលទៅហាក់បីដូចជា នាងបានចូលរួមកម្មវិធីMet Galaពិតៗ៕

រូបភាពដែលហ្វេនៗ Jennie កាត់ត
រូបភាពដែលហ្វេនៗ Jennie កាត់ត
រូបភាពដែលហ្វេនៗ Jennie កាត់ត
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]