ថៃ៖ ក្រោយពីបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នារយៈពេលជាច្រើនឆ្នាំ កាលពីថ្មីៗនេះលោក Mario Maurer ដែលជាតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃ ត្រូវបានអ្នកកាសែតចោទជាសំនួរចាក់ដោត អំពីគម្រោងថ្ងៃរៀបការរបស់លោក ជាមួយមិត្តស្រីនាង Junji Janjira បន្ទាប់ពីមានមន្ទិលសង្ស័យថាលោកនិងនាង នឹងមានថ្ងៃពិសេសក្នុងពេលឆាប់ៗ។

ក្នុងនោះដែរ អ្នកកាសែតបានសួរបែបនេះថា៖

អ្នកកាសែត៖“យើងបានឃើញ Amp Pheerawas ស៊ែរវីដេអូមិត្តស្រីរបស់លោកបីកូនរបស់គេ ដោយភ្ជាប់ជាមួយ Caption “ពួកយើងបានជួបគ្នាហើយ។ អាចនឹងមានដំណឹងល្អឆាប់ៗទេ?”។
Mario៖ គាត់ប្រហែលនិយាយលេងទេ។
អ្នកកាសែត៖ មនុស្សជាច្រើន កំពុងទន្ទឹងដំណឹងល្អរបស់អ្នកទាំងពីរ។
Mario៖ ពិតមែនឬ? អត់ទេខ្ញុំមិនមានគម្រោងអ្វីទាំងអស់ វាគ្រាន់តែជាការនិយាយលេងប៉ុណ្ណោះ។
អ្នកកាសែត៖ តើលោកបាននិយាយរឿងនេះជាមួយ Junji Junjira ហើយឬនៅ?
Mario៖ ខ្ញុំមិនទាន់បាននិយាយទេ។
អ្នកកាសែត៖ តើលោកធ្លាប់ពិភាក្សាជាមួយនាង អំពីគម្រោងថ្ងៃអនាគតទេ?
Mario៖ ខ្ញុំបានពិភាក្សាហើយ។
អ្នកកាសែត៖ ចុះតើពេលណាមិនដំណឹងល្អ?
Mario៖ ខ្ញុំមិនទាន់មានគម្រោងទេ។

ទោះជាយ៉ាងណាក្តី បើទោះជាអ្នកទាំងពីរ ស្រលាញ់គ្នាជាច្រើនឆ្នាំក៏ពិតមែន ក៏ប៉ុន្តែចំពោះគម្រោងអនាគត ពួកគេមិនទាន់សម្រេចបាននៅឡើយនោះទេ។ ឯចំណែកអ្នកគាំទ្រវិញ ក៏កំពុងទន្ទឹងរង់ចាំ យ៉ាងអន្ទះសារចង់ឃើញថ្ងៃពិសេសរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Mario Maurer
Junji Junjira
Mario Maurer
Junji Junjira

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]