អង់គ្លេស៖ ហាក់ដូចជាអព្ភូតហេតុដែលមិនគួរឱ្យជឿ ប៉ុន្តែវាបានកើតឡើងហើយក្នុងការប្រកួតរវាង Liverpool និង Barcelona កាលពីយប់មិញនេះ។ លទ្ធផល ៣-០ ដែល Barcelona បាននាំមុខ Liverpool នៅទឹកដី Camp Nou នោះ បានផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងដល់ក្រុមកីឡាករ ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់ក្រុមយក្សអេស្ប៉ាញមួយនេះ ក្នុងការវិលមកកាន់ដីរបស់ហង្សក្រហមនាជើងទី២។

ការប្រកួតរវាង Liverpool និង Barcelona
ការប្រកួតរវាង Liverpool និង Barcelona

ប៉ុន្តែផ្ទុយទៅវិញ Barcelona បានត្រឹមតែខកចិត្តសាជាថ្មីម្តងទៀតប៉ុណ្ណោះ ក្រោយពីបញ្ចប់ការប្រកួតយប់មិញ ដោយសារតែ Liverpool បានបំបាក់ក្រុមភ្ញៀវយ៉ាងចាស់ដៃ ដោយលទ្ធផល ៤-០ និងឡើងបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រតែម្តង។ គ្រាប់បាល់ដែល Liverpool សម្រេចបានយប់មិញនេះ គឺជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធប៊ែលហ្សិក Divock Origi រួមទាំងកីឡាករ Wijnaldum ម្នាក់២គ្រាប់ និងសមល្មមក្នុងការទម្លាក់ Barcelona ដោយសរុបលទ្ធផលទាំង២ជើង Liverpool ៤-៣ Barcelona។

Liverpool នឹងត្រូវរង់ចាំអ៊ុតមើលមួយក្រុមទៀតរវាង Tottenham Hotspurs និង Ajax ដែលនឹងត្រូវជួបគ្នានៅទឹកដីទីក្រុង Madrid ប្រទេសអេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នាថ្ងៃទី ២ ខែ មិថុនាខាងមុខនេះ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Liverpool និង Barcelona
ការប្រកួតរវាង Liverpool និង Barcelona
ការប្រកួតរវាង Liverpool និង Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]