ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាប្រុសដ៏មានប្រជាប្រិយភាពលោក ងួន កែវពេជ្រពិសិដ្ឋ បានធ្លាក់ខ្លួនឈឺជាទម្ងន់ក្នុងស្ថានភាពគួរឲ្យបារម្ភ ជាមួយនឹងជំងឺមហារីក ដែលបច្ចុប្បន្នកំពុងតែខ្វះខាតថវិកានៅក្នុងការព្យាលបាលជំងឺ នេះយ៉ាងខ្លាំងផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីកញ្ញាសាឡាត់ ស្រីឡាង បានធ្វើការបង្ហោះវីដេអូដ៏ក្តុកក្តួលមួយ ដែលបានធ្វើឲ្យអ្នកគាំទ្រ សឹងតែទប់ទឹកភ្នែកមិនជាប់ ព្រោះតារាប្រុសរូបនេះ បានធ្វើការSurprise ខួបកំណើតដល់នាង ទាំងដែលខ្លួនកំពុងមានជំងឺ សម្រាកព្យាបាលនៅលើគ្រែ។

នៅក្នុងនោះដែរ តារាស្រីរូបនេះបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលបងប្រុសរបស់ខ្លួន ទោះកំពុងមានស្ថានភាពបែបនេះ តែលោកមិនភ្លេចថ្ងៃខួបកំណើតនាងនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពបែបនេះ បានធ្វើឲ្យនាងស្រក់ទឹកភ្នែក លាយឡំជាមួយនឹងក្តីរំភើបយ៉ាងខ្លាំង ដែលមានបងប្រុសជាទីស្រលាញ់ដ៏ល្អបែបនេះ។

ទន្ទឹមនឹងទឹកភ្នែកស្រក់ចុះមក តារាស្រីរូបនេះ មានតែពាក្យជូនពរបងប្រុសរបស់ខ្លួន ឲ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ និងរៀបរាប់ទាំងទឹកភ្នែក ធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
ងួន កែវពេជ្រពិសិដ្ឋ ដែលធ្លាក់ខ្លួនឈឺ
ងួន កែវពេជ្រពិសិដ្ឋ ដែលធ្លាក់ខ្លួនឈឺ
ងួន កែវពេជ្រពិសិដ្ឋ ដែលធ្លាក់ខ្លួនឈឺ
ងួន កែវពេជ្រពិសិដ្ឋ និងគ្រួសារ
ងួន កែវពេជ្រពិសិដ្ឋ Surprise ខួបកំណើត ស្រីឡាង
ងួន កែវពេជ្រពិសិដ្ឋ Surprise ខួបកំណើត ស្រីឡាង
ងួន កែវពេជ្រពិសិដ្ឋ Surprise ខួបកំណើត ស្រីឡាង
សាររបស់ ស្រីឡាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង