កម្សាន្ត៖ ជាការពិត ក្នុងនាម ជាមនុស្សស្រី ការតែងខ្លួន ជារឿងសំខាន់បំផុត មិនអាចធ្វើខ្លួនដដែលៗ នាំតែសាំញ៉ាំនោះទេ មិនថាការលេងខ្លួន លើឈុតសម្លៀកបំពាក់ ការផាត់មុខជាដើម។

តួយ៉ាង ក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញថា មនុស្សស្រីភាគច្រើន បាននាំគ្នាលេងម៉ូតសក់ខ្លីត្រឹមក ដោយកាត់មិនស្តាយស្រណោះ សូម្បីតែបន្តិច។ ប៉ុន្តែក្នុងនោះ ក៏មានអ្នកខ្លះបាននិយាយថា តើមានអារម្មណ៍ថាស្តាយក្រោយទេ ព្យាយាមទុកសក់វែងៗ រាប់ឆ្នាំ ចុងក្រោយ កាត់ខ្លីបែបនេះ។

ចម្លើយ គឺថាមិនស្តាយក្រោយទេ ព្រោះថា ការកាត់សក់ខ្លី ជាការបន្ថែមនូវរូបសម្រស់ ភាពទាក់ទាញប្លែកភ្នែកម្យ៉ាង ហើយវាក៏មានគុណសម្បត្តិមួយចំនួន បង្កប់នៅក្នុងនោះដែរ។ ចុះតើមានអ្វីខ្លះទៅ? 

រូប​ថត ដែលតារាកាត់សក់ខ្លូី

១) យកដៃសិតសក់ក៏បាន ៖ វាជាការងាយស្រួលមួយ ក្នុងការមិនបាច់ត្រូវការ ក្រាស់សិតសក់ទេ តែគ្រាន់តែយកដៃ ច្បូតសក់ សក់នឹងវិលទៅកាន់ទ្រង់ទ្រាយដើមតែម្តង។

២) សក់ឆាប់ស្ងូត៖ សម្រាប់អ្នកសក់វែង ប្រាកដជាមានការត្អូញ ទម្រាំសក់វែងម្តងៗ សុទ្ធតែចំណាយពេលយូរ ឬត្រូវការម៉ាស៊ីនផ្លុំសក់ជាដើម។ ចំណែកឯសក់ខ្លី សក់សើម នឹងត្រឡប់មកជាស្ងូតយ៉ាងឆាប់រហ័ស។

៣) សក់ជំពាក់ លែងទៀតហើយ៖ ភាគច្រើន ចំពោះសក់វែង តែងតែជំពាក់ នៅពេលត្រូវខ្យល់ ឬមិនបានគៀបសក់ម្តងៗ។ ហើយជួនកាល ក៏ធ្វើឲ្យឈឺស្បែកក្បាលផងដែរ នៅពេល ព្យាយាមចាប់ទាញ ឬសិតទាំងសក់ជំពាក់។ ប៉ុន្តែសម្រាប់អ្នកសក់ខ្លី វាពិតជាងាយស្រួលខ្លាំងណាស់ និងគ្មានអារម្មណ៍ថាឈឺចាប់សាច់ក្បាល ដូចសក់វែងនោះទេ។ 

រូប​ថត ដែលតារាកាត់សក់ខ្លូី

៤) សក់លែងចូលមាត់៖ ជាមួយនឹងសក់វែង សក់របស់អ្នក តែងតែចូលមាត់ ឬមុខអ្នកជានិច្ច ដោយសារតែពេលខ្លះ ខ្យល់ វាបោកបក់សក់របស់អ្នកជាដើម។ តែនៅពេលសក់ខ្លី ស្ទើរតែមិនសូវ មានបញ្ហានេះទេ។

៥) សក់មានសុខភាពល្អ៖ សក់របស់អ្នក នឹងលែងស្ងួត លែងស្អិត លែងជំពាក់ លែងបែកចុង ហើយវានឹងក្លាយជា សក់មួយដែលមានសុខភាពល្អ ទន់រលោង។ ជាពិសេសសក់របស់អ្នក កាន់តែមានជីវិត ហើយលូតលាស់កាន់តែល្អជាងមុនទៅទៀត៕   

រូប​ថត ដែលតារាកាត់សក់ខ្លូី
រូប​ថត ដែលតារាកាត់សក់ខ្លូី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]